រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និង នាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។ សមិទ្ធផលនៃកត្តាសន្តិភាពនេះ បានធានានូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និង សម្រាប់នាំចេញផង។ នេះបើតាមការថ្លែងរបស់សម្តេចបវរធិបតីក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា។ កម្ពុជាបានប្រែក្លាយកន្លែងដែលធ្លាប់ជាកន្លែងគ្រាប់ផ្លោង ឱ្យក្លាយជាកន្លែងធ្វើកសិកម្ម, ក្នុងន័យនេះ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការ អភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារ […]