៣ទៅ៤ថ្ងៃខាងមុខ ទឹកទន្លេមេគង្គចាប់ហក់ឡើងខ្ពស់ តែមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានព្រមានពីការហក់ឡើងនៃទឹកទន្លេមេគង្គក្នុងរយៈពេល ៣ទៅ ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា ដែលរួមមានខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៣១កក្កដា២០២៣នេះ ក្រសួងបញ្ជាក់ថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប បណ្តាលអោយនៅតំបន់រងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះ នឹងធ្វើអោយទឹកទន្លេមេគង្គនឹងហក់ឡើងខ្ពស់ក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសមានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ […]

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តអ្នកយករឿងជំនន់ទឹកភ្លៀង មកវាយប្រហាររាជរដ្ឋាភិបាល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះអ្នកយករឿងជំនន់ទឹកភ្លៀងនៅកម្ពុជាមកធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល។ តាមរយៈសារលើ Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកក្កដានេះ បានសរសេរថា៖ “ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល”។ គួរជម្រាបថា កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ភ្លៀងធ្លាក់ដ៏ជោគជាំនៅក្នុងរាជធានីភ្នំពេញ មានកម្ពស់ទឹកភ្លៀងឡើងដល់ទី១៥៣មីល្លីម៉ែត្រ។ បើតាមមន្ទីរសាធារណការភ្នំពេញ […]

ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ ២០២៣។ បើតាមក្រសួង យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បើទោះបីជាស្ថានភាពទឹកទន្លេនៅដើមឆ្នាំ២០២៣ នេះ មានស្ថានភាពប្រសើរប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខទឹកភ្លៀងដែលនឹងកើតមាននៅអាងទន្លេមេគង្គរួម ទាំងកម្ពុជាផងនោះ មានការថយចុះទាបជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឲ្យទឹកជំនន់ទន្លមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣៖