នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក ដើម្បីសម្របសម្រួលលើតម្រូវការជូនបងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមកោតសរសើរដល់អាជ្ញាធរខេត្ត និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្ត និងឆ្លើយតបចំពោះស្ថានភាពបងប្អូនភៀសសឹកល្អប្រសើរ ដោយបានផ្តល់ស្បៀងឧបភោគ បរិភោគ […]
