រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់នគរបាលអនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើតាមលោក […]

សម្តេចតេជោ ហ៊ុន សែន ចាត់ទុករឿងបណ្ឌិតសុខ ទូច និងមន្ត្រីនគរបាល គ្មានអ្នកណាចំណេញនោះឡើយ ផ្ទុយទៅវិញគឺខាតទាំងអស់គ្នា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុករឿងរវាងបណ្ឌិតសុខ ទូច និងមន្ត្រីនគរបាលគ្មានអ្នកណាចំណេញនោះឡើយ ផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។ សម្តេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា៖ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់ បណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹង ថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារ នគរបាលចរាចរ។ តើអ្នកណាជាអ្នកទទួលផលចំណេញ លើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ […]

នគរបាលចរាចរណ៍នៅស្ដុបក្ដាន់ពីរត្រូវបានហៅទៅសួរនាំហើយ ខណៈស្រ្តីអះអាងថា ឆាតតេទៅញ៉ែនោះមិនទាន់ចូលបំភ្លឺនៅឡើយ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្នងការបានកោះហៅមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្តាន់ពីរមកសួរនាំជុំវិញការអនុវត្តច្បាប់ចរាចរណ៍លើស្ត្រីម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ក្រោមមូលហេតុប្រញាប់ជូនម្តាយដែលមានជំងឺទៅមន្ទីរពេទ្យ

រដ្ឋមន្ត្រីមហាផ្ទៃ៖ មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ពុំមានសិទ្ធិឃាត់យានយន្ត ហើយឯកសណ្ឋានត្រូវខុសពីនគរបាលចរាចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ស្នើឱ្យពិនិត្យ និងសិក្សាលើឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គឺមិនត្រូវដូចនគរបាលចរាចរណ៍នោះទេ ហើយមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាក៏ពុំមានសិទ្ធិឃាត់យានយន្តដើម្បីផាកពិន័យដែរ។ លើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីមហាផ្ទៃ ត្រូវបានផ្សព្វផ្សាយដោយផេកហ្វេសប៊ុកផ្លូវការក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ កន្លងទៅ មានការមិនពេញពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ ចំពោះឥរិយាបថរបស់មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា ដែលចេញធ្វេីការឃាត់ម្ចាស់រថយន្តដោយប្រើកាយវិការ និងពាក្យសម្តី មិនសមរម្យអំឡុងពេលអនុវត្តច្បាប់។ មន្ត្រីជំនាញធ្លាប់បានបញ្ជាក់ថា មន្រ្តីជាប់កិច្ចសន្យាគឺ គ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវតែប៉ុណ្ណោះ៕ […]

5
Promotion