ខកឆាកឡើងឆាកសម្តែងអស់ពេលយ៉ាងយូរទីបំផុតនាដការីរបាំ សាលី ស្រីមាស ល្បីខូចក្រលៀនបានត្រឡប់មកវិញហើយ ! 

នាដការីរបាំ សាលី ស្រីមាស ដែលមានសុខភាពមិនល្អគេងនៅលើគ្រែពេទ្យ គ្មានកម្លាំងកំហែង ទឹមុខស្លេកស្លាំងដោយសារតែខូចក្រលៀនកាលពីបំណាច់ឆ្នាំ២០២៤នោះ ពេលនេះនាងមានសុខភាពល្អប្រសើរព្រមទាំងជាសះស្បើយ និងបានវិលត្រឡប់មកកាន់ឆាកសម្តែងឡើងវិញហើយ ។  តាមរយៈវិដេអូដែលខាងសមាគមសិល្បករខ្មែរបានបង្ហោះកាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធី ខួប៩ឆ្នាំចាប៉ីដងវែងដែលរៀបចំឡើងនៅផ្សារជីបម៉ុង យើងចាប់អារម្មណ៍ឃើញថា នាដការីរបាំបុរាណ សាលី ស្រីមាស មានសុខភាពល្អប្រសើរឡើងវិញហើយ ហើយថែមទាំងអាចសម្តែងបានយ៉ាងល្អដូចដើម បន្ទាប់ពីទទួលបានការព្យាបាលយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញអស់មួយរយៈពេល ។ ជាមួយគ្នានោះដែរផេកសមាគមសិល្បករខ្មែរ បានសរសេរថា តើនៅចាំទេ នាដការី សាលី ស្រីមាស ដែលធ្លាប់ទទួលបានការរ៉ាប់រងព្យាបាលទាំងស្រុងពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង តាមរយៈការជួយសម្របសម្រួលពីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីចុងឆ្នាំ២០២៤ […]

នាដការី សាលី ស្រីមាស ល្បីរឿងខូចក្រលៀននិងលាងឈាម រៀបរាប់ទាំងអួលដើមក ពេលមានជីវិតទី២ ! 

នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ដែលល្បីរឿងខូចក្រលៀននិងត្រូវលាងឈាមបន្តជីវិតនោះ បានរៀបរាប់ទាំងអួលដើមក បន្ទាប់ពីមានអ្នកជួយរ៉ាប់រងក្នុងការព្យាបាល រហូតនាងបានពោលពាក្យទាំងទឹកភ្នែកថា ពេលនេះមានសំណាងមានជីវិតទី២ហើយ ។  នាដការីរបាំព្រះរាជទ្រព្យ  សាលី ស្រីមាស ស្ទើរតែមិនជឿថាខ្លួនអាចមានជីវិតរស់ នឹងបានឆ្លងផុតការលំបាក់ក្នុងការលាងឈាមនោះទេ ពីព្រោះស្ថានភាពសុខភាពនាងពេលនោះធ្ងន់ធ្ងរ រួមផ្សំកក្តាជីវភាពផង ប៉ុន្តែសំណាងល្អពេលនេះនាងទទួលបានការរ៉ាប់រងនិងព្យាបាលទាំងស្រុងពីអ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង ។  ដោយក្តីរំភើបលាយឡំនិងទឹកភ្នែក នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ពោលពាក្យទាំង អួលដើមកថា ពេលនេះនាងមានជីវិតទី២ហើយ អរគុណដែលបានជួយសង្រ្គោះជីវិតរបស់នាង ។  នាដការី […]

5
Promotion