ជាដំណោះស្រាយបន្ទាន់ អាជ្ញាធររួមជាមួយស្ថានីយផលិតទឹកស្អាតបត់រកាបានយកទឹកពីស្រះឯកជនមួយកន្លែងនៅក្បែរស្ថានីយ ដើម្បីយកទឹកទៅផ្គត់ផ្គង់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក្នុងពេលជាមួយគ្នានេះ គ្រឿងចក្រក៏បានបញ្ជូនទៅដល់ទីតាំងស្តារផ្ទៃអាងផងដែរ

