សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង សហការជាមួយជនបង្គោលថ្នាក់ជាតិ ចុះគាំទ្រក្នុងយុទ្ធនាការចុះឈ្មោះតាមភូមិ​ សម្រាប់ទទួលផលពីកម្មវិធីជាតិជំនួយង្គមក្នុងកញ្ចប់គ្រួសារ តាមបណ្តាឃុំ សង្កាត់ ដើម្បីធានាថា ការអនុវត្តស្របតាមនីតិវិធី និងធានាថាគ្រួសារមានបណ្ណសមធម៌ បានចុះឈ្មោះទទួលផលពីកម្មវិធីគ្រប់ៗគ្នា ក្នុងខែមេសា ២០២៤នេះ។ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ឱ្យអនុវត្តជាផ្លូវការ​ នូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ​ ចាប់ពីខែមេសា​ ឆ្នាំ២០២៤តទៅ​ ដេីម្បីបន្តគាំពារដល់គ្រួសារ​ និងសមាជិកគ្រួសារដែលមានបណ្ណសមធម៌​។ ការផ្តល់ការឧបត្ថម្ភ៖ (១) គ្រួសារគោល (២) សមាជិក ដែលមានភាពងាយរងគ្រោះ៖ […]