អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងល្វាឯម រីករាយអញ្ជើញមកទទួលបំបែកប័ណ្ណរឹង!

បុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍អតិថិជនរបស់ខ្លួនក្នុងការអញ្ជើញមកបំបែកប័ណ្ណរឹងសម្រាប់គម្រោងល្វាឯម ដែលស្ថិតស្រុកល្វាឯម ខេត្តកណ្តាល ប្រកបដោយភាពរីករាយសប្បាយចិត្ត។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញសកម្មភាពអតិថិជនមកទទួលប័ណ្ណរឹង ដែលបានទិញនៅគម្រោងល្វាឯម ដោយពួកគាត់បង្ហាញនូវអារម្មណ៍រីករាយទទួលបាននូវការបំបែកប័ណ្ណរឹងដែលពួកគាត់ទន្ទឹងរង់ចាំពេលនេះបានដូចការគ្រោងទុក។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានជម្រាបជូនទៅកាន់អតិថិជនដែលបានទិញនៅគម្រោងល្វាឯម បច្ចុប្បន្ននេះបុរី ឡេង ណាវ៉ាត្រា បានបំបែកប័ណ្ណរឹងបញ្ចប់រួចរាល់ និងកំពុងទំនាក់ទំនងទៅអតិថិជនដែលបានបង់ផ្ដាច់រួច […]

ដើម្បីប្រមូលហិរញ្ញវត្ថុឈានទៅដល់បញ្ចប់សំណង់ និងសំណងទាំងស្រុង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចលក់ដីបម្រុងទុកសង់វីឡាអភិវឌ្ឍន៍បន្ត ក្នុងតម្លៃទាបនៅបុរី ឡេង ណាវ៉ាត្រា 6A

បុរីឡេងណាវ៉ាត្រា6A ប្រកាសលក់ដីប្រភេទប្លង់វីឡាទំហំ ៩ម៉ែត្រគុណ ១៧ម៉ែត្រ ក្នុងតម្លៃពិសេស ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់គម្រោងទាំងស្រុង ខណៈដែលបុរីលក់ផ្ទះបានសរុបជាង ៥,០០០ផ្ទះ ហើយការដោះស្រាយ និងសាងសង់បញ្ចប់បានសរុបជិត ៤,០០០ផ្ទះ ជូនពុកម៉ែបងប្អូន។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group បានបញ្ជាក់ថា កន្លងទៅបុរីឡេង ណាវ៉ាត្រា នៅ 6A […]

អបអរសាទរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញថា គិតត្រឹមថ្ងៃទី10 ខែវិច្ឆិកានេះ គឺបានដោះស្រាយនិងសាងសង់បញ្ចប់បានចំនួន 2006ផ្ទះ ចំណែកផ្ទះដែលនៅនឹងបញ្ចប់បន្តបន្ទាប់

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីវឌ្ឍនភាពនៃគម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូ៦A ដែលបានដោះស្រាយរួចរាល់ជាមួយអតិថិជន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោងបុរីនៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

ដោយមានការសំណូមពរពីអតិថិជនមួយចំនួន ជុំវិញការសាងសង់ផ្ទះយឺតយ៉ាវ ឲ្យមាន ការដោះដូរផ្ទះ យកដីនៅតម្លៃស្មើរ

ប្រធានផ្នែក សម្របសម្រួលអតិថិជន បុរី ឡេង ណាវ៉ាត់ត្រា បំភ្លឺបន្ថែម  ពីវឌ្ឃនភាព បុរី ដែលកំពុងតែបន្ត សកម្មភាពសាងសង់ធម្មតា 

លោក គង់ សុខចេង ប្រធានផ្នែកសម្របសម្រួល ជាមួយ អតិថិជនរបស់ បុរីឡេងណាវ៉ាត្រា បានចេញវីដេអូខ្លីមួយ អមដោយខ្លឹមសារ ពន្យល់បន្ថែម  ជុំវិញ វឌ្ឍនភាព ដំណើរការ សាងសង់បុរីឡេងណ៉ាវ៉ាត្រា ដែលមានខ្លឹមសារដូចខាងក្រោម៖