កម្ពុជា-យូណេស្កូ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយធម្មជាតិ បេតិកភណ្ឌដែលមានស្រាប់ និងទីក្រុងច្នៃប្រឌិតផ្សេងៗ

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងរួមគ្នាអភិរក្ស និងអភិវឌ្ឍប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍វប្បធម៌កម្ពុជាប្រកបដោយចីរភាព។

ស្ថាប័នពាក់ព័ន្ធ បណ្តុះស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការពារបេតិកភណ្ឌ

ក្រុមការងារអប់រំបេតិកភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដឹកនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តលលៃ ថ្នាក់ទី៥ និងទី៦ សរុបចំនួន៦៥នាក់ ចុះទស្សនកិច្ចសិក្សានៅប្រាសាទលលៃ។ ការដឹកនាំកុមារចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត គឺដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមភស្តុតាងដែលបន្សល់មកដល់បច្ចុប្បន្ន ស្គាល់ជាក់ស្តែងនូវលក្ខណៈស្ថាបត្យកម្មខ្មែរបុរាណ។ ជាមួយគ្នានេះដែរ ក៏បង្រៀនសិស្សានុសិស្សបន្ថែមអំពីការផាត់ពណ៌ បង្កើតជាល្បែងសម្រាប់កុមារបឋមសិក្សា ផ្ដល់ឱ្យកុមារនូវចំណេះដឹង និងទេព្យកោសល្យចំពោះការផាត់ពណ៌ អប់រំកុមារឱ្យស្គាល់សម្បត្តិវប្បធម៌កាន់តែច្បាស់តាមរូបភាពនីមួយៗ ក៏ដូចជាបង្កើនស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការពារបេតិកភណ្ឌបន្ថែមទៀត។ សូមបញ្ជាក់ដែរថា ទាំងខ្លឹមសារ រូបភាព […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនរួមជាតិទូទាំងប្រទេសជួបជុំទូងស្គរ គោះត្រដោក ដើម្បីអបអររមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ […]

មន្ត្រីបេតិកភណ្ឌ ចុះកំណត់ដែនបុរាណស្ថានចំនួន៥៥ ដើម្បឲ្យអាជ្ញាធរមូលដ្ឋានចូលរួមការពារ

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យានៃអគ្គនាយកដ្ឋានបេតិកភណ្ឌ​ដឹកនាំដោយលោក ណៃ សុភា បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ និងប្រជាពលរដ្ឋរស់នៅជុំវិញបុរាណស្ថាន ចុះទៅផ្ទៀងផ្ទាត់និងកំណត់ដែនរក្សាការពារបុរាណស្ថានចំនួន៥៥ នៅក្នុងឃុំបារាយណ៍​ស្រុកស្រីសន្ធរ​ខេត្តកំពង់ចាម បានដោយជោគជ័យគួរជាទីមោទនភាព។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ក្នុងភូមិសាស្រ្តឃុំបារាយណ៍ ​បានបង្ហាញក្ដីសោមនស្សរីករាយ​និងថ្លែងអំណរគុណ​ដល់ក្រុមការងារចំពោះការងារដ៏ប្រពៃ​ និងមានសារៈសំខាន់​នេះ​ ដែលជួយឱ្យពួកគាត់បានស្គាល់ទីតាំងស្ថានីយទាំងអស់ច្បាស់ជាងមុន​មានការងាយស្រួលក្នុងការគ្រប់គ្រង​ល្បាត និងថែរក្សា​ជាពិសេសការចុះបញ្ជីដីធ្លីជាប្រព័ន្ធតែម្តង ក្នុងនោះដែរ​ បានសន្យានឹងចូលរួមថែរក្សាការពារទប់ស្កាត់ការពារលួចជីក​ឈូសឆាយស្ថានីយបុរាណក្នុងភូមិសាស្រ្តឃុំឱ្យខានតែបានចាប់ពីពេលនេះតទៅ៕

5
Promotion