ស្របពេលដែលតំណាងខេត្ត កំពង់ឆ្នាំង និងអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia ព្រលះគ្នាផ្អើលពេញបណ្តាញសង្គម បានធ្វើឱ្យមហាជនជាច្រើនលើកឡើងថា តើវាសនា ប៊ឺ សុធារី ដែលជាបេក្ខភាពតំណាងខេត្ត កំពង់ឆ្នាំង នឹងទៅជាយ៉ាងណា ?
Tag: ប៊ឺ សុធារី
កញ្ញា ប៊ឺ សុធារី ថាមកឥទ្ធិពលថ្នាំសន្លប់ក្នុងថ្ងៃវះកាត់ពង្រើកដើមទ្រូងធ្វើឱ្យខ្លួនភ្លេចការចងចាំ និងបង្កើតឱ្យមានកំហុសរហូតបិទទូរស័ព្ទរត់គេចពីការពិត !
ដោយសារឥទ្ធិពលថ្នាំសន្លប់នៃការវះកាត់ពង្រើកដើមទ្រូងឱ្យធំ កញ្ញា ប៊ឺ សុធារី បានសារភាពថា ខ្លួនបានប្រព្រឹត្តិនូវកំហុសឆ្គងមួយមុនការប្រកួតផ្តាច់ព្រ័ត្រ Miss Grand កំពង់ឆ្នាំង តែទោះជាយ៉ាងនាងបានទទួលលទ្ធផលល្អក្នុងការប្រកួត រហូតត្រៀមខ្លួនចូលរួមប្រកួត Miss Grand Cambodia 2024 ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ
ជុំវិញរឿង ប៊ឺ សុធារី មានឱកាសបំពាក់មកុដដល់បវរកញ្ញាចក្រវាឡ ២០២៣ ខណៈ ហង្ស ម៉ានីតា ម្ចាស់មកុដឆ្នាំចាស់ស្ងាត់បាត់ស្រមោលសូន្យឈឹង
ស្របពេលដែលកញ្ញា ប៊ឺ សុធារី ដែលជាអតីត បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០១៧ ជាអ្នកបំពាក់មកុដដល់ កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2023 បានមហាជនមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាការប្រកួតបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំនេះ បែរជាកញ្ញា ប៊ឺ សុធារី ជាអ្នកបំពាក់មកុដ ដល់កញ្ញា ចន សុទីម៉ា ទៅវិញ ? ចំណែកកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ ២០២២ បែរជាបាត់ស្រមោលសូន្យឈឹងបែបនេះ ?

