ម៉ានីតូបាបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន និងបានជំរុញមនុស្សរាប់ពាន់នាក់នៅភាគខាងជើង និងភាគខាងកើតនៃខេត្តឱ្យជម្លៀសចេញកាលពីថ្ងៃព្រហស្បត្តិ ខណៈដែលភ្លើងឆេះព្រៃបានរីករាលដាលនៅភាគកណ្តាល និងភាគខាងលិចប្រទេសកាណាដា។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភានេះ។ មនុស្ស ១៧,០០០ នាក់ត្រូវការផ្លាស់ទីយ៉ាងលឿន រួមទាំងពីទីក្រុង Flin Flon ផងដែរ។ មនុស្សជាច្រើននឹងត្រូវដាក់នៅទីលានបាល់ទាត់ និងមជ្ឈមណ្ឌលសហគមន៍ក្នុងទីក្រុង Winnipeg និងទីក្រុងផ្សេងទៀត ហើយកងកម្លាំងប្រដាប់អាវុធសហព័ន្ធបានមកដល់ដើម្បីជួយដឹកជញ្ជូនជនភៀសខ្លួន។ដោយឡែក ភ្លើងឆេះព្រៃនៅក្នុងខេត្ត Alberta បានជំរុញឱ្យមានការបិទជាបណ្តោះអាសន្ននូវការផលិតប្រេង និងឧស្ម័នមួយចំនួន ហើយបានបង្ខំឱ្យអ្នកស្រុកយ៉ាងហោចណាស់មួយក្នុងទីក្រុងតូចមួយត្រូវជម្លៀសចេញ។ជាមួយគ្នានេះ ក្រុមហ៊ុនផលិតប្រេង […]
