ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចាត់ទុកការទៅថតចម្លង (ហ្វូតូកូពី) ផែនទីពីបណ្ណាល័យសភាអាមេរិក ដោយគ្មានមូលដ្ឋានបច្ចេកទេសច្បាស់លាស់ពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស ជារឿងគួរឱ្យអស់សំណើច ដែលត្រឹមតែជាល្បិចបោកប្រាស់សាធារណៈជនតែប៉ុណ្ណោះ។ លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែធ្នូនេះ ឯកឧត្ដម សូ ណារ៉ូ បានលើកឡើងថា «គ្រាន់តែទៅសុំគេថតចម្លង photocopy ផែនទីព្រំដែនដែលមានស្រាប់តម្កល់នៅបណ្ណាល័យសភាអាមេរិក និងនៅប្រទេសបារាំងសោះ ធ្វើដូចជារឿងស្នាដៃអស្ចារ្យជាប្រវត្តិសាស្ត្រសម្បើមណាស់អញ្ចឹង ។ គួរឱ្យអាណិតណាស់ បានត្រឹមតែផែនទីថតចម្លង photocopy […]
Tag: ផែនទី
ផែនទីឯកតោភាគីរបស់ថៃ បង្ហាញអំពីការកាន់កាប់របស់ថៃចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់!
យោងតាមផែនទីរូបភាពពីផ្កាយរណបដែលមានបន្ទាត់ព្រំដែនគូសជាឯកតោភាគី និងផ្សព្វផ្សាយដោយកងទ័ពថៃ បង្ហាញថាក្រៅពីតំបន់ជម្លោះនោះ ផ្នែកខ្លះនៃទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺមួយផ្នែកកំពុងត្រូវបានពលរដ្ឋថៃកាន់កាប់ និងប្រើប្រាស់។ យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យដោយសន្តិវិធីជាមួយប្រទេសថៃ ដោយបានគូសបញ្ជាក់ជាថ្មីទៀតអំពីការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។ ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវបានប្រើប្រាស់ផែនទីឯកតោភាគី ជាមួយរូបភាពផ្កាយរណប ដើម្បីទាមទារទឹកដី ក្នុងតំបន់ជម្លោះ។ ទង្វើទាំងនេះរួមមានការដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងការគំរាមបណ្តេញពលរដ្ឋកម្ពុជាចេញដោយបង្ខំ ពីភូមិព្រៃចាន់ និងភូមិជោគជ័យដែលទង្វើទាំងនេះជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងខ្លឹមសារនៃសេចក្តីបំភ្លឺមួយរបស់ក្រសួងការពារជាតិកម្ពុជាលើករណីព្រៃចាន់ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករង […]
