លោកជំទាវ ពេជ ចន្ទមុន្នី ឆ្មក់ចូលទៅសំងំទស្សនាការសម្តែងរបាំបុរាណរឿងព្រះបាទជ័យវរ្ម័នទី៧ និងពោលសរសើរថា «ល្អឥតខ្ចោះ»

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពោលសរសើរចំពោះឈុតឆាកសម្តែងរឿងព្រះបាទជ័យវរ្ម័នទី៧ ល្អឥតខ្ចោះ បន្ទាប់ពីលោកជំទាវបានឆ្មក់ចូលទៅទស្សនាការសម្តែងដោយផ្ទាល់។ តាមរយៈបណ្តាញសង្គមផ្លូវការ លោកជំទាវបានលើកឡើងថា៖ “ក្រោយពីបាន share នូវការសម្តែងរបាំបុរាណរឿងជ័យវរ្ម័នទី៧ នាងខ្ញុំនៅតែមិនអស់ចិត្តក៏ឆ្មក់ចូលទៅសំងំទស្សនាដោយផ្ទាល់ដើម្បីចង់ដឹងពីខ្លឹមសារសាច់រឿង ពិេសសចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ២០២៤ វេលាម៉ោង៣រសៀលនេះ។ នាងខ្ញុំពិតជារីករាយនឹងរំភើបចំពោះឈុតឆាកសម្តែង រួមផ្សំនឹងដេគ័រ ពន្លឺ បច្ចេកទេសគ្រប់យ៉ាងល្អឥតខ្ចោះ ដែលញ៊ាំងឲ្យការសម្តែងកាន់តែមានសោភណ្ឌភាពអស្ចារ្យ ពិសេសខ្លឹមសារដ៏ជ្រាលជ្រភនៃប្រវត្តិសាស្ត្រយើងដែលបង្ហាញនូវវីរភាពនៃអង្គក្សត្រាគ្រប់គ្រងដែនចក្រភពខ្មែរយើងនាសម័យមហារនគរដ៏រុងរឿង”។ ទន្ទឺមនេះ លោកជំទាវបានអំពាវនាដល់បងប្អូន […]

កុំភ្លេចចូលរួមគាំទ្រមហោស្រពបុរាណខ្មែររឿង«ព្រះបាទជ័យវរ័្មនទី៧» នៅថ្ងៃស្អែកនេះ

សល់តែ ១ ថ្ងៃទៀតមហោស្រពបុរាណខ្មែររឿង « ព្រះបាទជ័យវរ័្មនទី៧ » ដកស្រង់ត្រង់ឈុតស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ បានឈានចូលមកដល់ហើយ សម្រាប់សិល្បករសិល្បការិនីជាង ២០០ នាក់ដែលត្រៀម​សម្តែង​ក្នុងព្រឹត្តិការណ៍នេះក៏បានត្រៀមខ្លួមរួចរាល់ហើយដែរ ដូច្នេះបងប្អូនទស្សនិកជនទាំងអស់កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករដើម្បីជាកម្លាំងចិត្តដល់សិល្បករយើង ។ នៅក្នុងថ្ងៃពិធីសំពះគ្រូ នៃកម្មវិធីមហោស្រពបុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» កាលពីម្សិលមិញនេះ សិល្បករសិល្បការិនីដែលត្រៀមខ្លួនសម្តែងក្នុងព្រឹត្តិការណ៍នោះ ម្នាក់ៗមានទឹកមុខញញឹមស្រស់ ហើយក៏បានប្រឹងប្រែងហាត់សមឱ្យកាន់តែស្ទាត់ជំនាញ ប៉ុន្តែអ្វីដែលជាកង្វល់នោះ គឺសំបុត្រលក់មិនទាន់អស់ទេ […]

5
Promotion