ខណៈដែលប្រជាជនកម្ពុជា ជាច្រើនបានធ្វើពហិការមិនប្រាស់ប្រាស់ផលិតផលរបស់ប្រទេស ថៃ បានធ្វើឱ្យម្ចាស់ក្រុមក្រុម និងអ្នករកស៊ីជាច្រើនបានជម្រុញឱ្យងាយមកប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន ក្នុងនោះដែរតារាសម្តែង មាន សូនីតា បាននិងកំពុងជម្រុញកំណើនការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែខ្លាំង ក្នុងនាមជាអ្នករកស៊ីម្នាក់ ។  តារាសម្តែង មាន សូនីតា បាននិយាយថា « ខណៈនេះបេះដូងយើងគ្រប់គ្នា គឺពិតជាកំពុងតែនៅជាមួយបងៗកងទ័ពជួរមុខ និងកំពុងតតាំងជាមួយខ្មាំងសត្រូវគ្រប់ទិសទី យើងមិនរុញរាសូម្បីមួយវិនាទីក្នុងការងារដែលជាបុព្វហេតុជាតិមួយនេះ ។ ដោយការជឿទុកចិត្តលើប្រមុខរដ្ឋ ទើបយើងនៅតែបន្តការងារគ្រោងទុកដោយទំនុកចិត្ត តែកម្លាំងចិត្ត […]