រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា របស់នាយឧត្តមសេនីយ៍ មីង អ៊ុងឡាំង បានប្រកាសបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពង្រឹងការត្រៀមលក្ខណៈរៀបចំការបោះឆ្នោតសកលនៅអំឡុងចុងឆ្នាំនេះ។ ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយដោយស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់អ្នកសារព័ត៌មានថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានលុបចោលនាថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីឱ្យមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត លើគន្លងផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គួរឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយប្រមុខក្រុមប្រឹក្សារដ្ឋលោក មីង អ៊ុងឡាំង បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន […]
