កាសែត The Nation Thailand បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ ឲ្យដឹងថា ថៃអាចនឹងបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ ដើម្បីស្ដារស្ថានការណ៍ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ក្នុងករណីមានការប្រទូសសារាយគ្នានៅលើប្រាសាទ។ កាសែតខាងលើផ្សាយសម្តីដើមរបស់លោក ប៊ុនស៊ិន បាដក្លាង យ៉ាងដូច្នេះថា «ខ្ញុំបាននិយាយច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ របស់កម្ពុជា ថា កម្ពុជាត្រូវតែគ្រប់គ្រង​ប្រជាជនរបស់ខ្លួន កុំឲ្យបង្ករជម្លោះ ឬបង្កើតការញុះញង់។ បើគ្រប់គ្រងមិនបានទេ នោះខ្ញុំនឹងបិទប្រាសាទហើយ»។ ការចេញសារគម្រាមនេះ ទំនងកើតឡើងបន្ទាប់ពីឃើញទេសចរខ្មែរបង្ហាញកម្លាំងសាមគ្គីនាំគ្នាទៅលេងប្រាសាទតាមាន់ធំច្រើន […]