ធនាគារជាតិនៃកម្ពុជា បានសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ។ ក្នុងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ចេញនូវសេចក្ដីណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក […]
Tag: យោធិនពលី
នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់រឿងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី ខណៈមានការភាន់ច្រឡំ
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចែករំលែកព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី មរណៈ ដើម្បីជៀសវាងមានការភាន់ច្រឡំ ហើយចែករំលែកតគ្នាដោយមិនត្រឹមត្រូវ ដោយសារតែបងប្អូនមួយចំនួនជាពិសេសអ្នកដែលមិនមែនយោធិន ហាក់នៅពុំបានយល់ច្បាស់អំពីគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី មរណៈ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី គឺជាការអនុវត្តទៅតាមអនុក្រឹត្យ ស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ […]
