គិតមកទល់ពេលនេះមានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជាចំនួន១៨រូប ដែលថៃបានចាប់ទៅក្រោយបទឈប់បាញ់ចូលជាធរមានកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មិនទាន់បានបញ្ជូនត្រឡប់មកវិញនៅឡើយទេ។ ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅតែបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង ដោយប្រគល់ឲ្យកម្ពុជាវិញនូវកងកម្លាំងទាំង១៨រូបនោះឲ្យបានឆាប់ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរង់ចាំទាំងយប់ទាំងថ្ងៃ។ ក្នុងនាមក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់ដៃគូ និងស្ថាប័នអន្ដរជាតិជាច្រើន ដែលបានចូលរួមចំណែកអំពាវនាវម្ដងហើយម្ដងទៀតឲ្យភាគីថៃ ដោះលែងនាយទាហានកម្ពុជាឲ្យបានឆាប់រហ័ស។ ក្រសួងការពារជាតិ […]
