លោក ខាន់ ជែមស៍ បានចូលរួមថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ចំនួន២០លានរៀល តបតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ភ្លាមៗបន្ទាប់ពី ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីមូលនិធិក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន លោក ខាន់ ជែមស៍ បានចូលរួមថវិកាក្នុងការកសាងចំនួន ២០លានរៀល។ យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ […]