អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើរទៅអភិបាលខេត្តស្រះកែវ របស់ថៃ ឲ្យរក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន ហើយទុកកិច្ចការនេះជូនទៅគណៈកម្មការ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ។ ការឆ្លើយរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចំពោះករណីលិខិតខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ។ យោងតាមលិខិតចុះថ្ងៃទី២ ខែកញ្ញា លោក អ៊ុំ […]
