រឿងកម្ចីវត្ថុបុរាណខ្មែរ! មានការវែកញែកពេញបណ្តាញសង្គម និងក្តីព្រួយបារម្ភចំពោះការខ្លាចបាត់បង់ ឬយកមកវិញជាវត្ថុក្លែងក្លាយ

វត្ថុបុរាណខ្មែរទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសារមន្ទីរជាតិបានបង្កើតឡើងនៅកំឡុងឆ្នាំ១៩១០។ ការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានធ្វើឱ្យប្រទេសមួយចំនួន បានស្នើសុំខ្ចីវត្ដុបុរាណខ្មែរ ដាក់តាំងពិព័រណ៍នៅឯបរទេស អំឡុងមុនសង្គ្រាមស៊ីវិលឆ្នាំទស្សវត្សឆ្នាំ១៩៧០។ ប្រទេសដែលធ្លាប់បានស្នើសុំខ្ចីវត្ថុបុរាណខ្មែរទៅដាក់តាំងបង្ហាញ មានប្រទេសឥណ្ឌា ជប៉ុន បារាំង កាណាដា អាល្លឺម៉ង អេស្ប៉ាញ សហរដ្ឋអាម៉េរិក កូរ៉េជាដើម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលបានការចាប់អារម្មណ៍ខ្ចីពីប្រទេសចិន។ នាពេល​ថ្មីៗ​នេះ​ មាន​មតិ​សាធារណជន​ជាច្រើន​បាន​ពិភាក្សា​ វែកញែក​ពេញ​បណ្តាញ​សង្គម​​ចំពោះ​ការ​ផ្តល់កម្ចីវត្ថុបុរាណ ១៥០រូប​សម្រាប់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ចល័តជាសកលនៅទីតាំងចំនួនបីផ្សេងគ្នាក្នុងប្រទេសចិន ដោយនឹងចាប់ផ្ដើមពីសារមន្ទីរខេត្តហ័រពៃនៅចុងឆ្នាំ២០២៦។​ វត្ថុបុរាណខ្មែរទាំងនោះ រួមមានរូបចម្លាក់ទេពទាំងក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា […]

កម្ពុជា​នឹងផ្តល់កម្ចីវត្ថុបុរាណពីសំរឹទ្ធចំនួន​១៥០រូប ទៅដាក់តាំងបង្ហាញនៅប្រទេសចិន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ឯកភាពលើគម្រោងផ្តល់កម្ចីវត្ថុបុរាណពីសំរឹទ្ធចំនួន១៥០រូបទៅដាក់តាំងបង្ហាញនៅប្រទេសចិនចំនួន៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ខាងមុខនេះ។ ក្រសួងវប្បធម៌ បានឱ្យដឹងថា កាលពីនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបក្រុមការងារក្រុមហ៊ុន Angkor International Cultural Investment and Development (Cambodia) ដើម្បីរាយការណ៍ពីបច្ចុប្បន្នភាពការងារមួយចំនួនដែលក្រុមហ៊ុន អនុវត្តកន្លងមក ជាពិសេសគឺគម្រោងផ្តល់កម្ចីវត្ថុបុរាណពីកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី […]

ទីបំផុត! វត្ថុសិល្បៈខ្មែរដ៏មានតម្លៃ ត្រូវបានបរទេសសម្រេចប្រគល់ទាំងអស់មកកម្ពុជាវិញ ក្រោយរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ច្រើនឆ្នាំ

បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបាន បាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រសួងវប្បធម៌ បានឲ្យដឹងថា លោក István Zelnik […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សូម្បីគ្រួសារអាទិទេព ក៏ត្រូវការសន្ដិភាពដើម្បីជួបជុំគ្នាឡើងវិញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កត្តាសន្ដិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជាទើបបរទេសស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរមកវិញ។ សន្ដិភាពមានសារសំខាន់បំផុត សូម្បីគ្រួសារអាទិទេពក៏ត្រូវការសន្ដិភាពដើម្បីជួបជុំគ្រួសារឡើងវិញ ហើយដោយសារសន្ដិភាពខ្មែរអាចប្រមូលផ្ដុំនូវដួងប្រលឹងដូនតាមកមាតុប្រទេសវិញនាពេលនេះ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី“ទទួលវត្ថុបុរាណខ្មែរ ដែលបាន ប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាបាត់បងវត្ថុបុរាណនានា ក៏ព្រោះខ្មែរមានសង្គ្រាម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរការទទួលបានមកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤រូប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរការទទួលបានមកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum of Art។ នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសាហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ […]

ក្វាតបុរាណ ឬត្បូងគ្រីស្តាល់ជិត ៧ពាន់គ្រាប់ បានពីកំណាយនៅកណ្តាលស្រះស្រង់ ត្រូវបានដាក់តាំងបង្ហាញ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន៦៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី មានប្រសាសន៍ថា វត្ថុសិល្បៈបុរាណក្វាត ចំនួន ៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ […]

វត្ថុបុរាណសិតពីលោហៈចំនួន១៨ តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈ។ វត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច។ វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ […]

កម្ពុជា-អាមេរិក ចុះហត្ថលេខាលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រឆាំងការជួញដូរដោយខុសច្បាប់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័ន Smithsonian បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ តាមរយៈប្រព័ន្ធវីដេអូ។ ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍវិជ្ជាជីវៈក្នុងការគ្រប់គ្រងបេតិកភណ្ឌ បង្កើនការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយវប្បធម៌កម្ពុជា។ ការចុះហត្ថលេខានេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលបញ្ជាក់​ពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រឆាំង​ការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណដែលជាដួងព្រលឹងជាតិខ្មែរ។ […]

អ្នកជំនាញប្រាប់ពីអត្ថន័យកាសបុរាណចំនួន១១៦ ដែលទើបប្រទះឃើញ មានរូបសត្វ «ហង្ស» អក្សរចិន និងរូប «គ្រុឌ» អក្សរខ្មែរ

ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានប្រទះឃើញប្រាក់កាស(ស្លឹង) បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។ កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា «ជី» មានន័យថា «សំណាងល្អ» និងកាសម្យ៉ាងទៀតមានអក្សរថា «ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ […]

ដំណឹងល្អ! វត្ថុបុរាណខ្មែរចំនួន៣៣ ដែលលួចចេញពីប្រាសាទកាលពីជាង ៣០ឆ្នាំមុន នឹងត្រូវប្រគល់មកកម្ពុជាវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថា វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ សេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៣ ខែកញ្ញានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពល ភាពកាលខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក […]

5
Promotion