​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ជា​ពិធី​គម្រប់​ខួប​៥៦​ឆ្នាំ​នៃ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​សម្តេចព្រះ​មហាសុមេធាធិបតី ជួន ណាត ជោ​ត​ញ្ញា​ណោ សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​កំពូល​អ្នកប្រាជ្ញ​របស់​ក​ម្ពុ​ជា​។ សម្តេចព្រះសង្ឃរាជ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​១៩៦៩ វេលាម៉ោង២១កន្លះ ក្នុង​ព្រះ​ជន្មាយុ​៨៦​ព្រះវស្សា​ នាព្រះរាជដំណាក់ អារាមដ្ឋានឧណ្ណាលោម រាជធានីចតុម្មុខមង្គល។ កិច្ចពិធីគម្រប់ខួបនៃការយាងសោយព្រះទិវង្គតរបស់សម្តេចព្រះសង្ឃរាជជោតញ្ញាណោ​ ជួន​ ណាត​ នាថ្ងៃព្រហស្បត្តិ ៣កេីត​ […]