សម្តេចនាយករដ្ឋមន្ត្រី អំពាវ​នាវដល់ភ្ញៀវ​ទេសចរ ចូលរួមឲ្យបានច្រើនកុះករ ក្នុង​ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជាលើកទី២ »

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ » នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ រំលេចនូវវប្បធម៌ដ៏យូរលង់ និងអរិយធម៌ដ៏ចំណាស់របស់កម្ពុជា ព្រមទាំងមានការដង្ហែក្បួនទ័ព នៅខាងក្នុងប្រាសាទអង្គរ ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីបានភ្លក្សនូវរសជាតិម្ហូបអាហារខ្មែរ និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ រួមជាមួយការទស្សនានូវទស្សនីយភាពសិល្បៈបុរាណខ្មែរ […]

កម្ពុជា ផ្អាកបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅអ៊ីស្រាអែល ក្រោមហេតុផលសង្គ្រាម

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកបញ្ជូននិស្សិតខ្មែរ ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ជាបណ្តោះអាសន្ន ក្រោមហេតុផលសា្ថនភាពសង្រ្គាមនៅទីនោះ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំបានបញ្ជាឱ្យផ្អាកការបញ្ជូននិស្សិតស្ម័គ្រចិត្តយើងទៅធ្វើកាមសិក្សាការីនៅអ៊ីស្រាអែល ឱ្យក្រសួងការបរទេស ស្ថាប័នចារកិច្ចរបស់យើង ក្រសួងកសិកម្ម ដែលមានទំនាក់ទំនងតាមជាប់ជាមួយនិស្សិតរបស់យើងដែលបច្ចុប្បន្នមាន២២០នាក់ នៅទីនោះ […]

​​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការចំពោះ​អ្នកបន្លំ​ប្រើ​ប្រាស់​រូបភាពប្រជាពលរដ្ឋ ស្នើសុំ​កាត់ឆ្វៀលដីរដ្ឋយក​ធ្វើកម្មសិ​ទ្ធិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះ​​អ្នកក្លែងបន្លំ ឬប្រើប្រាស់រូបភាពប្រជាពលរដ្ឋ ស្នើសុំកាត់ឆ្វៀលដីរដ្ឋ យកធ្វើកម្មសិទ្ធិ ។ ការព្រមាននេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើង៖ «ម្សិលមិញ ខ្ញុំស៊ីញ៉េឯកភាព២ លុបចោលការសុំកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ។ អ្នកខ្លះតំណាងឱ្យប្រជាពលរដ្ឋក្រីក្រអត់ដី៣០០គ្រួសារ […]

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសមិនចូលរួមជាមួយយន្តការណាដែលប្រឆាំងប្រទេសណាមួយ ឬប៉ះពាល់សន្តិភាពក្នុងតំបន់ និងសកលលោក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការសន្ដិភាព ដូច្នេះកម្ពុជាមិនចូលរួមជាមួយយន្ដការណាដែលប៉ះពាល់ជាមួយសន្ដិភាពឡើយ ហើយកម្ពុជា មិនគាំទ្រគោលនយោបាយប្រទេសណាមួយ ដែលដាក់ចេញឡើងដើម្បីប្រឆាំងប្រទេសណាមួយទេ។ សម្ដេចបវរធិបតី មានប្រសាសន៍ថា៖ “កម្ពុជានឹងមិនចូលរួមជាមួយយន្តការណាដែលបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណាទេ កម្ពុជាចូលរួមជាមួយប្លុកឬយន្តការណាដែលបង្កើតឡើងក្នុងគោលដៅរួមដើម្បីថែក្សាសុខដុមនីយកម្ម វិបុលភាព សន្ដិភាពក្នុងតំបន់ និងសកលលោក។” បើតាមសម្តេចបវរធិបតី កម្ពុជាចូលរួមយន្តការណាដែលផ្តល់ផលប្រយោជន៍ ដើម្បីជម្រុញសេដ្ឋកិច្ច និងអភិវឌ្ឍន៍។ សម្តេចគូសបញ្ជាក់បន្ថែមថា សន្តិភាពផ្ទៃក្នុងប្រទេសត្រូវតែរក្សាឱ្យបាន […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនអាចបិទទ្វារប្រទេស មិនឲ្យគេនាំចូលនោះទេ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទីផ្សារកម្ពុជាតូច បើមិនបើកពាណិជ្ជកម្មខាងក្រៅនឹងមានការលំបាក ដូច្នេះត្រូវតែបើកទ្វារស្វាគមន៍ទីផ្សារអន្ដរជាតិ។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថាយើងមិនអាចបិទទ្វារប្រទេស មិនឲ្យគេនាំចូលនោះទេ, ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល, គេអនុគ្រោះយើង យើងអនុគ្រោះគេ។ ប្រសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក […]

នាយករដ្ឋមន្ត្រីកម្ពុជា សង្កត់ធ្ងន់ពី «គ្រោះមហន្តរាយបង្កដោយមនុស្សដ៏គួរឱ្យភ័យខ្លាច» តាមរយៈល្បិចកលដ៏ខ្មៅកខ្វក់របស់ក្រុមជនឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច និងបក្ខពួក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតក្នុងឱកាសទិវាគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅឆ្នាំនេះ ក្រោមប្រធានបទ៖ តួនាទីនៃការអប់រំក្នុងការការពារ និងផ្ដល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ។ សម្ដេចបវរធិបតី បានលើកឡើងថា ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡា ពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះ គ្រប់វិស័យសុទ្ធតែជាប់ពាក់ព័ន្ធ និងត្រូវរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងសកម្មភាព […]

ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF អញ្ជើញសម្តេចបវរធិបតី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម នាយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ […]

កាណាដា នឹងបេីកស្ថានឯកអគ្គរាជទូតនៅភ្នំពេញ នាពេលឆាប់ៗខាងមុខ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីនៃកាណាដា បានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ តុលា ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Justin Trudeau បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង […]

ចិនផ្ដល់ជំនួយឥតសំណងចំនួន៣០០លានយ័ន ដល់កម្ពុជា ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ

សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា […]

នាយករដ្ឋមន្ត្រី កម្ពុជា-នូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ […]