សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន។ នេះបើតាមការឲ្យដឹងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា […]

នាយករដ្ឋមន្ត្រី បញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវចាត់វិធានការអ្នកកាសែតមួយចំនួនដែលគៀបស៊ីគេ

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានប្រាប់ទៅឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តិខុសវិជ្ជាជីវៈ និងក្រមសីលធម៌ បំផ្លាយដល់អ្នកសារព័ត៌មានដែលគេកំពុងគោរពយ៉ាងត្រឹមត្រូវ។ សម្តេចបានបញ្ជាក់ថា ការងារនេះបើរកឃើញ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណចោល និងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ ក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ​សម្តេចព្រះព្រហ្មរតនមុនី ពិន សែម”​ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ កក្កដា […]

រាជរដ្ឋាភិបាល សម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រាជរដ្ឋាភិបាល បានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ដែលមានថ្នាក់ស្មើនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាយន្តការជំរុញនិងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារសំដៅកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ។ យោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានកំណត់តួនាទីនិងភារកិច្ច អង្គភាពសវនកម្មពន្ធដារពិសេសនេះ ដូចជា គ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននិង សៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព និងទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ […]

មន្ត្រីជាន់ខ្ពស់UN កោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អនិងឆាប់រហ័ស របស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់នៃអង្គការសហប្រជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Miguel De Serpa Soares បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័ស របស់កម្ពុជា ចាប់តាំងពីឯកឧត្តមបានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៣។

កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមអ្នករត់រ៉ឺម៉ក់កង់បីចេញសារនិងញ្ញាតិគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមិនអនុញ្ញាតឲ្យ​​ក្រុមហ៊ុន​តាក់ស៊ី​​អគ្គិសនី​​បរទេស​​មករក​ស៊ី​នៅកម្ពុជា

បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនដែលផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីបរទេសមកវិនិយោគនៅកម្ពុជានោះ សារនិងញ្ញាតិ​ព្រោងព្រាធ របស់​ក្រុមអ្នករត់រ៉ឺម៉ក់កង់បីនៅទូទាំងប្រទេស បានចេញមកគាំទ្រពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ និងលុបបំបាត់វប្បធម៌និទណ្ឌភាពនៃអំពើសាហាវយង់ខ្នងក្នុងរបបខ្មែរក្រហម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែង​ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិលា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា» នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ- ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក​នយោ​បាយឈ្នះ-ឈ្នះ ជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែងរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការ​រក្សា​​សន្តិភាពយូរអង្វែង ដោយសារតែនយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងផ្តល់នូវលទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។

ឡេង ណាវ៉ាត្រា គោរពអរគុណដល់ក្រសួងដែនដី សម្រួលការថតចម្រៀង(ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ)

ថ្មីៗនេះ ផលិតកម្មលំដាប់ឈានមុខរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផលិតបទចម្រៀងប្រវត្តិសាស្រ្តសម្រាប់អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

សមាជិក​ព្រឹទ្ធសភាជប៉ុន ចាត់​ទុកសន្តិភាព​និងកា​រអភិវឌ្ឍរបស់​កម្ពុជា ជាកត្តា​អំណោយផល​សម្រាប់វិនិ​យោគិនជប៉ុន

ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។