ក្រសួងការងារលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រ សហគ្រាសសរុបចំនួនជាង ៤ម៉ឺន ខណៈសហគ្រាស គ្រឹះស្ថានបានបើកថ្មីមានសរុបជាង៣ពាន់សហគ្រាស

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ បានលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះកម្ពុជាមានរោងចក្រ សហគ្រាសមានចំនួនសរុប ៤៤ ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់ ខណៈសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង៣ពាន់សហគ្រាស

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតិឲ្យប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន ជួបពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ អនុញ្ញាតឲ្យ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤

សម្តេចធិបតី​ហ៊ុន ម៉ាណែត៖ សហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យា សម្រាប់ពង្រឹងសមត្ថភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ។ សម្តេចធិបតីបានថ្លែងថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និងពន្លឿនបរិវត្តកម្មរចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព […]

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាល ពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាស និងសិប្បកម្មកម្ពុជា មុនពិធីបុណ្យចូលឆ្នាំ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី – សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា មុនពិធីបុណ្យចូលឆ្នាំ

សហគ្រិនខ្មែរ ប្តេជ្ញាជួយសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូល៤

កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដែលមានសមាសភាពមកពីរាជរដ្ឋាភិបាល និងវិស័យឯកជន បានប្តេជ្ញាជំរុញ និងអភិវឌ្ឍសហគ្រាសធុនតូចនិង មធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូលទាំង៤ របស់សហគ្រិនខ្មែរគឺ កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងផលិតកម្ម។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ […]

អង្គភាពជួរមុខ ប.ស.ស. នឹងចុះស្រាវជ្រាវសហគ្រាសប្រើកម្មករនិយោជិត មិនចុះបញ្ជី

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ប្រកាសថា ឆ្នាំ២០២៤ ខាងមុខនេះ អង្គភាពជួរមុខនៃ ប.ស.ស. នឹងចុះស្រាវជ្រាវជាបន្ទាន់ចំពោះសហគ្រាសដែលមានប្រើកម្មករនិយោជិត ហើយមិនចុះបញ្ជីជាមួយ ប.ស.ស.។ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងកិច្ចប្រជុំផ្ទៃក្នុង ប.ស.ស. កាលពីនៅថ្ងៃទី១៨ ខែធ្នូថា ការរក្សាឱ្យបាននូវជំហរការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត តម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធនៃ […]

សម្តេចតេជោ ហ៊ុន សែន៖ សហគ្រាសធុនតូច និងមធ្យម និង សិប្បកម្មត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស

5
Promotion