ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) អំពាវនាវដល់ក្រសួងស្ថាប័ន សហគ្រាស និងសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការកើនឡើងជាច្រើនអំពីករណី វាយប្រហារសាយប័រលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់។  តាមសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួង ការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និង ការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។ ការវាយប្រហារទាំងនេះ អាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញ ប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ […]