សុគន្ធ និសា ជម្រុញឱ្យស្រ្តីនិងបុរសថែរក្សាសម្រស់ និងសុខភាពឱ្យបានល្អ !

មានឈ្មោះជាតារាចម្រៀងជាង២០ឆ្នាំ សុគន្ធ និសា​ បានជម្រុញនិងលើកទឹកចិត្តឱ្យបងប្អូនស្រ្តី និងបុរសទាំងអស់ចេះស្រឡាញ់សម្រស់ និងថែសុខភាពឱ្យបានល្អ ទើបជីវិតពេញដោយក្តីសុខ ។ ដោយមើលឃើញថាបច្ចុប្បន្ន ស្រ្តីនិងបុរសមានការបាក់ទឹកចិត្តខ្លាំង បន្ទាប់ពីជួបបញ្ហាផ្សេងៗ រហូតទុកឱ្យរូបរាងរបស់ខ្លួនប្រែទៅជាចាស់ជាងវ័យ ខ្លះធាត់ សម្រស់មិនបាន ស្រាប់តែតារាចម្រៀង សុគន្ធ និសា បានជម្រុញឱ្យអ្នកទាំងអស់គ្នាចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ។   ឆ្នាំនេះតារាចម្រៀង សុគន្ធ និសា វ័យជាង៤០ឆ្នាំហើយ តែនិយាយពីរូបសម្រស់និងរូបរាង […]

បរាជ័យរឿងយកកូន សុគន្ធ និសា ងាកមកបើកអាជីវកម្មក្នុងក្តីស្រមៃ 

បរាជ័យនៅក្នុងការយកកូន ស្រាប់តែតារាចម្រៀង សុគន្ធ និសា បានងាកមកមើកអាជីវកម្មថ្មីក្នុងក្តីស្រមៃខ្លួន ។ តារាចម្រៀង សុគន្ធ និសា បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកហាងថែទាំកូនឆ្កែ និងឆ្មា បើទោះបីជាការងាររកស៊ីនេះមើលទៅខុសប្លែកពីសិល្បការិនីផ្សេងៗ តែ សុគន្ធ និសា ពិតជារីករាយជាមួយអាជីវកម្មថ្មីរបស់ខ្លួនណាស់ ។ សុគន្ធ ​និសា បាននិយាយថា នាងពិតជាសប្បាយចិត្តណាស់ក្នុងការបើកហាងថែទាំកូនឆ្កែកូនឆ្មា បើទោះបីជាការងាររកស៊ីនេះមើលទៅសាមញ្ញតែជាការងារដែលនាងស្រឡាញ់ជាយូរ​មកហើយ ទើបតែមានឱកាសបានបំពេញក្តីស្រមៃខ្លួន ។  នេះមិនមែនជាមុខរបររកស៊ីលើកដំបូងសម្រាប់តារាចម្រៀង សុគន្ធ និសា […]

5
Promotion