ផ្លូវចិត្តចាប់ផ្តើមល្អប្រសើរឡើងវិញបន្ទាប់ពីបាត់បង់កូននៅក្នុងផ្ទៃ សុភ័ក្រ្ត កុសុម៉ា ចាប់ផ្តើមពង្រឹងការងារនិងចេញកើបលុយ ។ មួយរយៈពេលមុន សុភ័ក្រ្ត កុសុម៉ា ជួបរឿងមិនសប្បាយចិត្តព្រោះត្រូវបានបង់កូនក្នុងផ្ទៃជាទីស្រឡាញ់របស់ខ្លួន រហូតនាងទម្លាក់ការងារចោលទាំងអស់ នាងបានពួនសំងំនៅតែក្នុងផ្ទះ មិនចង់ធ្វើអ្វីឬជួបមនុស្សប្លែកមុខឡើយ សូម្បីតែលើហ្វេសប៊ុករបស់នាងក៏មិនមានសកម្មភាពអ្វីបង្ហាញអ្នកគាំទ្រដែរ ។ ដោយឡែកថ្មីៗនេះ សុភ័ក្រ្ត កុសុម៉ា ស្រាប់តែប្រកាសថា ផ្លូវចិត្តរបស់នាងរឹងមាំឡើងវិញហើយ ។ ជាមួយនិងការប្រកាសនេះ សុភ័ក្រ្ត កុសុម៉ា ក៏បានវិលត្រឡប់មកឆាកវិស័យសិល្បៈឡើងវិញដែរ ដោយនាងបានដឹកនាំក្រុមតន្រ្តីរបស់ខ្លួនបំពេញការងារដូចដើម […]
Tag: សុភ័ក្ដ្រ កុសុម៉ា
រៀបការជិតមួយឆ្នាំ សុភ័ក្រ្ត កុសុម៉ា បង្ហាញអារម្មណ៍ក្លាយជាម្តាយគេលើកដំបូង !
ធ្លាប់តែឱបថើបកូនគេ ពេលនេះពិធីការិនី សុភ័ក្រ្ត កុសុម៉ា មានផ្ទៃពោះហើយ បន្ទាប់ពីរៀបការបានជិតមួយឆ្នាំ ។ ពីមួយថ្ងៃទៅមួយថ្ងៃចំណងអាពាហ៍ពិពាហ៍របស់ពិធីការិនី និងជាតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា កាន់តែរឹងមាំឡើង ដោយនាងបានបង្កើនការងារនៅក្នុងក្រុមតន្រ្តីរបស់ខ្លួនឱ្យកាន់តែធំជាងមុន ក្រោយពីនាងបានរៀបការមានគ្រួសារ ។ អ្វីដេលកាន់តែពិសេសនៅក្នុងពេលនេះ គឺនាងទទួលបានចំណងដៃកូននៅក្នុងផ្ទៃទៅតាមក្តីប្រាថ្នា ។ សុភ័ក្រ្ត កុសុម៉ា ធ្លាប់បានប្រាប់ផងដែរថា ពេលរៀបការរួចនាងនឹងយកកូនភ្លាមៗ ពីព្រោះនាងស្រឡាញ់ក្មេងៗណាស់ ចង់បានសមាជិកច្រើន ដូច្នេះហើយទើបនាងមិនប្រើប្រាស់វិធីសាស្រ្តពន្យាកំណើតណាមួយឡើយ […]
សុភ័ក្រ្ត កុសុម៉ា រៀបរាប់ទាំងទឹកភ្នែកពីជីវិតពិតខ្លួនធ្លាប់លក់បន្លែជាមួយម្តាយនិងរឿងគេមើលងាយសប្បុរខ្មៅ !
មុននឹងមានបានដូចសព្វថ្ងៃនេះតារាចម្រៀងនិងពិធីការិនី សុភ័ក្រ្ត កុសុម៉ា ធ្លាប់ឆ្លងកាត់ជីវិតតស៊ូ និងជូរចត់ជាច្រើនជាមួយម្តាយរបស់ខ្លួន ទាំងដើរលក់បន្លែតាមផ្សារនិងរកស៊ីផ្សេងៗ ជាពិសេសអ្វីដែលនាងឈឺចាប់បំផុតនៅពេលដែលមើលងាយខ្លួនថាមានសប្បុរខ្មៅ ។ សុភ័ក្រ្ត កុសុម៉ា បានតស៊ូនៅក្នុងវិស័យចម្រៀងតាំងពីនៅកុមារភាព ជាក់ស្តែងបទចម្រៀងជាច្រើនរបស់នាង បានធ្វើឱ្យនាងល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស ។ ថ្វីដ្បិតតែមានឈ្មោះជាតារាចម្រៀងនៅក្នុងផលិតកម្មក៏ពិតមែន តែមានអ្នកមើលងាយពណ៌សប្បុរនិងមិនសូវផ្តល់តម្លៃដល់រូបនាងឡើយ ប៉ុន្តែឧបសគ្គទាំងនោះមិនបានធ្វើឱ្យនាងបោះបង់ក្តីស្រមៃខ្លួនឡើយ ផ្ទុយទៅវិញនាងបានតស៊ូ និងជំនះគ្រប់ឧបសគ្គរហូតជោគជ័យដូចសព្វថ្ងៃ ។ សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ជីវិតនាងធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន តាំងពីតូចមក ដោយសារតែកត្តាជីវភាព […]
