សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាហុងគ្រី

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Márta Mátrai អនុប្រធានទី១ នៃសភាជាតិហុងគ្រីចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចតេជោបានគូសបញ្ជាក់ដោយក្តីរីករាយថា វត្តមានរបស់គណៈប្រតិភូមកពីគណបក្សប្រឆាំងនៅប្រទេសហុងគ្រីនាពេលនេះ បង្ហាញឱ្យឃើញច្បាស់អំពីកុងសង់ស៊ីសរបស់ប្រទេសហុងគ្រីលើទំនាក់ទំនងជាមួយកម្ពុជា ទោះបីជាប្រវត្តិនៃទំនាក់ទំនងនេះបានឆ្លងកាត់ដំណាក់កាល និងរបបខុសៗគ្នាអស់រយៈពេល៦៩ឆ្នាំក៏ដោយ។ សម្តេចបានបន្ថែមថា កម្ពុជាមិនដែលបំភ្លេចនូវការគាំទ្រនិងជំនួយឧបត្ថម្ភនានា ដែលហុងគ្រី បានផ្តល់ដល់កម្ពុជា នៅក្នុងដំណើរស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលទាំងនោះឡើយ។ សម្តេច […]

ហុងគ្រី ចាត់ទុកកម្ពុជាជាប្រទេសគំរូមួយលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស

រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ Marta Martrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី ក្នុងពេលចូលជួបសម្តែងការគួរសម សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោកជំទាវ Marta Martrai បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក […]

អនុប្រធានទី១ រដ្ឋសភាហុងគ្រី មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី៥-៩ ខែកុម្ភៈនេះ

តបតាមការអញ្ជើញរបស់រដ្ឋសភានៃកម្ពុជា លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ […]

5
Promotion