លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់បានជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដោយបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែសីហានេះ បានដកស្រង់សារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ របស់លោក Stubb បានគូសបញ្ជាក់ថា «ពេលវេលាកំណត់របស់ប្រធានាធិបតី ត្រាំ សម្រាប់បទឈប់បាញ់កំពុងខិតជិតមកដល់។ ហ្វាំងឡង់ […]