អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃពុធ ទី៩ ខែកក្កដានេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោក ពីជនខិលខូចមួយចំនួន ដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបភាពក្លែងបន្លំ ក្នុងគោលបំណងបោកបញ្ឆោតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ជាការពិត ថ្មីៗនេះ មានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាAI ដើម្បីឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។  ដូច្នេះហើយ ដើម្បីការពារខ្លួនពីការបោកបញ្ឆោតក្នុងករណីនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលបានផ្ដល់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖ […]