ថ្វីដ្បិតតែរូបកាយស្ថិតនៅក្រៅប្រទេស តែចិត្ត វិញាណ និងបេះដូង តារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី  ស្ថិតនៅក្នុងស្រុក ខ្មែរ ដោយអ្នកស្រីបានចូលរួមតវ៉ាប្រឆាំងការឈ្លានពានរបស់ ថៃ មកលើ កម្ពុជា ជាមួយបងប្អូនខ្មែរជាង ១៥០០នាក់នៅទឹកដី អាមេរិក ។   មកទល់ពេលនេះមានបងប្អូន ខ្មែរ រស់នៅក្រៅប្រទេសនានានៅតែប្រើសម្លេងរបស់ខ្លួនដើម្បីប្រាប់ទៅកាន់ពិភពលោកពីភាពឈឺចាប់នៃការឈ្លានពានរបស់ប្រទេស ថៃ មកលើប្រទេស កម្ពុជា និងទាមទារយុត្តិធម៌ សន្តិភាពសម្រាប់ប្រទេសខ្លួន ។  […]