ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានឲ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៖ តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ […]
Tag: អាកាសធាតុ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សីតុណ្ហភាពឡើងក្តៅខ្លាំងបំផុតពុំធ្លាប់ជួប មកពីបាតុភូតពីរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា តាមការព្រមានជាមុនរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ សីតុណ្ហភាពនៅលើភពផែនដីនឹង ឡើងក្តៅខ្លាំងបំផុតដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផលនៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino), ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ […]
មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ កម្ពុជា មិនមែនជាប្រទេសបង្ក ប៉ុន្តែរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ
ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើង នៅក្នុងការបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុជាមួយយុវជន និងអ្នកសារព័ត៌មានក្នុងស្រុក»នាខេត្តសៀមរាប នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះ ដែរអ្វីដែលអាចជួយកសិករ បានគឺយើងធ្វើយ៉ាងណាឱ្យពួកគាត់ មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រោះការប្រែប្រួលអាកាសធាតុនេះ មានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ។ អ៊ីចឹងហើយការងារសំខាន់ ដែលយើងធ្វើនោះគឺត្រូវធ្វើយ៉ាងណា ឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុ […]
កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅក្នុងសន្និសីទកំពូល COP28 និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រូវបានចាត់តាំងជាតំណាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួម និងថ្លែងសន្ទរកថាគន្លឹះ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបានជោគជ័យថ្មីបន្ថែមទៀត នៅក្នុងគោលនយោបាយរបស់កម្ពុជា លើឆាកអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង […]
កម្ពុជា ចុះត្រជាក់ ១៩អង្សារសេ និងមានចុះអ័ព្ទពេលព្រឹកចាប់ពីថ្ងៃទី២១ ដល់ ២៣វិច្ឆិកា
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប្រទេសកម្ពុជាចុះថមថយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី⁃ មានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី១៩-២២°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C […]
សូមបន្តប្រុងប្រយ័ត្ន! កម្ពុជា បន្តមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពីថ្ងៃទី២-៨ ខែសីហា
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា កម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ។ […]
នគរបាលការពារព្រំដែនទឹក ដាក់កម្លាំងប្រចាំការ២៤ម៉ោង ត្រៀមសង្រ្គោះពលរដ្ឋពីឧបទ្ទវហេតុផ្សេងៗនៅលើផ្ទៃសមុទ្រ
នៅតាមអង្គភាព និងវរសេនាតូច ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈសង្គ្រោះ ប្រចាំការ២៤ លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ នៅលើផ្ទៃសមុទ្រ និងធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចេញនេសាទ ដោយសារកំឡុងពេលនេះ នៅលើផ្ទៃសមុទ្រ មានព្យុះ និងរលកធំៗ។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ […]
កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងបន្តមានភ្លៀងធ្លាក់ពេញមួយសប្តាហ៍
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ដែលអាចមានភ្លៀងធ្លាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕
ក្រសួងទេសចរណ៍ ណែនាំឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍យកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ
ក្រសួងទេសចរណ៍ ណែនាំមន្ទីរទេសចរណ៍រាជធានីខេត្ត ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងផ្នែកដែលពាក់ព័ន្ធ ចូលរួមយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងបានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងទទួលឥទ្ឋិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង និរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្ហូរ ឬច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប។ ចំណែកតំបន់មាត់សមុទ្រ […]

