ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងនាថ្ងៃច័ន្ទ ទី២១ ខែកក្កដានេះថា៖« កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីនPMN-2ថ្មី នៅលេីទឹកដីនៃខេត្ត”សៀមរាប” នោះទេ ប៉ុន្តែកម្ពុជាកំពុងតែសាងសង់អាគាររាងគ្រាប់មីនPMN-2ធំជាងគេក្នុងពិភពលោក »។ អគារនេះក៏អាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ!។ អាគាររាងគ្រាប់មីននេះ អាចដាក់សម្ពោធជាផ្លូវការនៅដេីមឆ្នាំ២០២៦ខាងមុខនេះ។ ឯកឧត្តម ហេង រតនា បានរំលេចថា នាថ្ងៃចន្ទ ទី២១ ខែកក្កដា […]
