អគារអង្គរមានជ័យ ជាសំណង់ប្រវត្តិសាស្រ្ត និងអតីតសណ្ឋាគារចាស់ សាងសង់តាំងពី ទសវត្សឆ្នាំ ១៩៥០ ស្ថិតនៅលើផ្លូវព្រះមុន្នីវង្សកែងផ្លូវកម្ពុជាក្រោម ត្រូវបានអាជ្ញាធរចាប់ផ្តើមហ៊ុំព័ទ្ធហើយ ដោយសារមានការព្រួយបារម្ភខ្ពស់ អំពីស្ថានភាពទ្រុឌទ្រោមដែលអាចនាំឱ្យបាក់រលំដោយថាហេតុ។ បើទោះបីជាមាន៤គ្រួសារ នៅតែរស់នៅជាន់ផ្ទាល់ដីនិងប្រកបអាជីវកម្មដោយមិនព្រមចាកចេញក៏ដោយ។ ស្ថានភាពនៃអគារ មានសភាពទ្រុឌទ្រោម យ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់ខ្វះការថែទាំ ជួសជុលឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស អស់រយៈពេលជាយូរឆ្នាំ ដែលជាហេតុធ្វើឱ្យអគារទាំងមូល ទទួលរងនូវការខូចខាតប្រេះសាំជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មានសភាពពុកផុយ ខូចអស់ប្រមាណ ៥០% អាចបណ្ដាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។ […]