អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់ខាត ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលបានផ្សាយក្នុងសារព័ត៌មាន Nikkei Asia ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ ដែលចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន និងត្រូវអនុវត្តវិធានការក្រោមមាត្រា ៨ នៃអនុសញ្ញាអូតាវ៉ា។ អាជ្ញាធរមីនបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ធ្វើឡើងដោយឯកតោភាគី និងផ្ទុយពីការពិត។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣ ខែធ្នូនេះ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជាមិនធ្លាប់ប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ […]
Tag: អាជ្ញាធរមីន
ទេសរដ្ឋមន្រ្តី លី ធុជ ប្រាប់មន្ត្រីបរទេសថា សំណល់ជាតិផ្ទុះបស់យោធាថៃពាសពេញដីស្រែចម្ការតាមបណ្តាយព្រំដែន បន្តផ្តល់ភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា
ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ទទួលជំនួបទ្វេភាគីជាមួយ លោក Jason Kelland មន្ត្រីជាន់ខ្ពស់កាណាដា ទទួលបន្ទុកកិច្ចការគោលនយោបាយ កិច្ចការមិនរីកសាយភាយអាវុធ និងកិច្ចការរំសាយអាវុធ។ ក្នុងជំនួបនេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពការទូត និងសហប្រតិបត្តិការរវាងកម្ពុជា […]
ICRC នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង ១៨ និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធ
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើ សុំ ឱ្យ អង្គការ កាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់។ ការលើកឡើងនេះធ្វើឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលនៃជំនួប ពិភាក្សា ការងាររវាងឯកឧត្តម និងលោក […]
អាជ្ញាធរមីន ទទូចដល់ភាគីថៃ ចៀសវាងការយកបញ្ហាផ្ទុះមីន ជាមូលហេតុផ្អាកកិច្ចព្រមព្រៀងសន្តិភាព
តាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានបង្ហាញ សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និង បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មិនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង លុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុង វិស័យសកម្មភាពមីនសាកល។ អាជ្ញាធរមីន បានចាត់ទុក […]
ទូតជប៉ុន៖ កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន ហើយជប៉ុននឹងជួយឱ្យកម្ពុជានិងថៃ សម្រេចបានសន្តិភាពមួយដែលមានភាពយូរអង្វែង
ឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងសន្និសិទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនកម្ពុជា ដែលបានចូលរួមចម្បងក្នុងការធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជន និងផ្តល់ដីសុវត្ថិភាពសម្រាប់ការស់នៅ និងអភិវឌ្ឍ។ ឯកឧត្តមគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន និងប្តេជ្ញាបន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅប្រទេសដែលគ្មានមីន។ ឯកឧត្តម លើកឡើងផងដែរថា ជប៉ុនចង់បាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងសកម្មភាពមីន។ ពាក់ពន្ធនឹងបញ្ហាព្រំដែន ឯកឧត្តម SUZUKI Hideo សង្ឃឹមថាកម្ពុជាអាចសម្រេចបានសន្តិភាពឆាប់ៗ […]
បារាំង ទទួលសំណើកម្ពុជាពិចារណាចូលរួមសកម្មភាពបោសមីនមនុស្សធម៌នៅកម្ពុជាឡើងវិញ
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ។ តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ […]
កម្ពុជា ត្រៀមប្រកាសភូមិមួយក្នុងខេត្តពោធិ៍សាត់ជាភូមិគ្មានមីន!
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបោសសម្អាតមីនក្នុងភូមិព្រៃអណ្តូង ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីប្រកាសជាភូមិអស់មីន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈការអនុវត្តគម្រោងផ្តល់ផលរហ័សនៅកម្ពុជា “Quick Impact Projects”។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ រវាងឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម […]
ការបោសសម្អាតមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតាមបន្តសកម្មភាពជាប្រចាំ តាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា ថា កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តសកម្មភាពជាប្រចាំស្របតាមកម្មវិធីបានកំណត់ និងស្របតាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងបែបនេះរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងឱកាសដែលឯកឧត្តមបានអនុញ្ញាតឱ្យ ឯកឧត្តម […]
មីនចាស់មិនទាន់អស់! កម្ពុជា ត្រៀមបោសសម្អាតយុទ្ធភណ្ឌមិនទានផ្ទុះថ្មីដែលយោធាថៃបានទម្លាក់ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរអង្គភាពពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការ និងធ្វើការរាយការណ៍នូវតម្រូវការជាក់ស្តែង នៅតាមតំបន់ដែលរងផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់យោធាថៃ ដើម្បីសិក្សាវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងក្នុង កិច្ចប្រជុំបូកសរុបផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ និងការរៀបចំផែនការសកម្មភាពសម្រាប់ធ្វើការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែកញ្ញា ។ ក្នុងជម្លោះប្រដាប់អាវុធកន្លងទៅនេះ ខេត្តឧត្តរមានជ័យ […]
អាជ្ញាធរមីន ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ចេញអាជ្ញាធរមីនថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយោធាថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។ តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្ក ការគំរាមកំហែងចំពោះប្រជាជន […]
