ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។ លោកមឿន ចន្រ្ទាថា បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍ ចាប់ផ្តើមពីខែឧសភា និងបញ្ចប់ទាំងស្រុងនៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកពន្យល់ថា ប្រាសាទនេះខូចខាត និងទ្រុឌទ្រោមខ្លាំងនៅផ្នែកដំបូលដែលមានស្នាមប្រេះ និងហែកចេញពីគ្នា។ ការណ៍នេះធ្វើឱ្យមាន​ទឹកហូរច្រោះ ពេលមានភ្លៀងធ្លាក់ម្តងៗ។ […]