ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានសរុបចំនួន១៨៧១នាក់។ ក្នុងនោះ មកទល់នឹងពេលនេះ មាននិស្សិតចំនួន៨០០នាក់ បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ខណៈនិស្សិតមួយចំនួនទៀត ក៏កំពុងមានគម្រោងធ្វើដំណើរត្រឡប់មកកម្ពុជាវិញដែរ។ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយឥតគិតថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនោះ ក្រសួងក៏ជំរុញទៅនិស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា គួររួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់។ កាលពីថ្ងៃទី១២សីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន […]
