ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។ លោកជំទាវ […]
Tag: អឺរ៉ុប
អបអរសារទរ! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ចំនួន ១៤តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ គ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ១៤តោន ដែលត្រូវបានកែច្នៃសម្រេច ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល តាមរយៈការគាំទ្របច្ចេកទេស និងវាយតម្លៃពីក្រុមហ៊ុនដៃគូសហភាពអឺរ៉ុប ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកថា ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ […]
មេដឹកនាំអឺរ៉ុប ខឹងសម្បាររុស្សុីវាយប្រហារលើទីក្រុង គៀវ ធ្វើឱ្យខូចខាតការិយាល័យគណៈប្រតិភូសហភាពអឺរ៉ុប
មន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៣នាក់ រួមទាំងកុមារ ៤នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការទម្លាក់គ្រាប់បែកនៅក្នុងការវាយលុករបស់រុស្ស៊ីលើទីក្រុង គៀវ ។ បើតាមមន្ត្រីអ៊ុយក្រែនដដែល អគារលំនៅដ្ឋានកម្ពស់ ៥ជាន់ត្រូវបានបំផ្លាញ ហើយទីស្នាក់ការបេសកកម្មរបស់សហភាពអឺរ៉ុប និងក្រុមប្រឹក្សាអង់គ្លេសនៅក្បែរនោះត្រូវបានខូចខាតផងដែរ។ ឆ្លើយតបទៅនឹងទង្វើរបស់ទីក្រុងមូស្គូ ប្រធានគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប បានបង្ហាញការខឹងសម្បារចំពោះការវាយប្រហារមកលើទីក្រុង គៀវ រាប់ចាប់តាំងពីខែកក្កដា ដែលបានធ្វើឱ្យខូចខាតការិយាល័យគណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Ursula von der Leyen […]
