ច្រើនឆ្នាំមកហើយដែលឪពុករបស់តារាចម្រៀង អ៊ីវ៉ា ចង់ឃើញកូនស្រីចូលរោងការ ប៉ុន្តែម្តងជាពីរដង អ៊ីវ៉ា តែងតែពន្យាពេលឆ្នាំនេះឆ្នាំនោះ រហូតមកដល់សព្វថ្ងៃនេះ ដោយឡែកថ្មីៗនេះ អ៊ីវ៉ា សុខចិត្តបំពេញបំណងឪពុករបស់ខ្លួនហើយ ។ គ្រាន់តែធ្លាយដំណឹងថា អ៊ីវ៉ា ត្រៀមចូលរោងការភ្លាម បានធ្វើឱ្យអ្នកគាំទ្រនិងមិត្តភក្តិជាច្រើនសម្តែងការត្រេអរនិងបានផ្ញើសារជូនពរនាងមានសុភមង្គល ។ អ៊ីវ៉ា នៅពុំទាន់បង្ហាញពីពេលវេលាចូលរោងជ័យរបស់ខ្លួននៅឡើយទេ នាងបានត្រឹមតែបង្ហាញរូបភាពដែលខ្លួនទៅលសម្លៀកបំពាក់នៅសំអាងការមួយកន្លែង ។ មូលហេតុដែល អ៊ីវ៉ា សម្រេចចិត្តរៀបការជាមួយលោក លី សេងហួរ ដែលជាគូស្នេហ៍របស់ខ្លួនគឺដោយសារនាងចង់បំពេញបំណងឪពុករបស់ខ្លួនដែលចង់ឃើញខ្លួនចូលរោងការជាយូរឆ្នាំមកហើយ ។ […]
