លោកស្រី Navleen Prasad នាយកប្រតិបត្តិក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី (Australia Investment Council) របស់រដ្ឋាភិបាលអូស្ត្រាលី មានចំណាប់អារម្មណ៍ជាខ្លាំងចំពោះកាលានុវត្តភាពដ៏សំបូរបែបរបស់កម្ពុជា ពិសេសតាមរយៈបទពិសោធន៍របស់វិនិយោគិនអូស្ត្រាលី ក្រោយបានធ្វើទស្សនកិច្ចដោយផ្ទាល់ជាលើកដំបូងនៅកម្ពុជា។ លោកស្រីបានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សា ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ ស្ថាប័ននេះគឹជាតួអង្គសំខាន់មួយក្នុងការសម្របសម្រួល និងចាត់ចែងទុនវិនិយោគឯកជនអូស្ត្រាលី ដោយផ្ដល់សេវាគាំទ្រដល់ក្រុមហ៊ុនវិនិយោគសំខាន់ៗរបស់អូស្ត្រាលី […]
Tag: អូស្ត្រាលី
នាយករដ្ឋមន្ត្រីអូស្ត្រាលី បណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ ត្រឡប់ចូលផ្ទះខ្លួនវិញ
ក្រោយការស៊ើបអង្កេតរកឃើញមានគម្រោងភេវរកម្មនៅលើទឹកដីរបស់ខ្លួន ពេលនេះរដ្ឋាភិបាលអូស្ត្រាលី ធ្វើបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ ត្រឡប់ទៅអ៊ីរ៉ង់ វិញដោយទុកពេលឲ្យ ៧ថ្ងៃចាកចេញ។ ការសម្រេចបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ASIO បានរកឃើញថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារលើជនជាតិជ្វីហ្វយ៉ាងតិចពីរករណីនៅលើទឹកដីអូស្ត្រាលី។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយស្រង់សម្តីលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំការវាយប្រហារលើភោជនីយដ្ឋានដែលគ្រប់គ្រងដោយជនជាតិជ្វីហ្វនៅទីក្រុងស៊ីដនី និងសាលប្រជុំនៅទីក្រុងមែលប៊នកាលពីឆ្នាំមុន។ […]
