កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត បង្ហាញវត្តមានក្នុងកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ ឧកញ៉ា ខេមរ សិរីមន្ត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញ៉ំបាទ បានចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប អរគុណបងប្អូនដែលបានគាំទ្រខ្ញ៉ំបាទ និងក្រុមការងារ Gumball3000 ក្នុងគោលបំណង ផ្សព្វផ្សាយទេសចរណ៍ប្រទេសយើង ទៅកាន់ពិភពលោក ស្រលាញ់បងប្អូនទាំងអស់គ្នា 🥰🙏🏻🇰🇭”។ […]
Tag: ឧកញ៉ា
សមាគមឧកញ៉ាកម្ពុជា៖ លោក គុយ វ៉ាត ដែលត្រូវបានចាប់ខ្លួន មិនមានគោរមងារជា «ឧកញ៉ា» ដូចការចុះផ្សាយនោះទេ
សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ចេញសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជាលើករណីការចាប់ខ្លួន លោក គុយ វ៉ាត ដែលមិនមានគោរមងារជា «ឧកញ៉ា» ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។ សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ករណីនេះ សមាគមបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកនៅលើបណ្តាញសង្គមមួយចំនួន ស្ដីពីការចាប់ខ្លួន លោក គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វាយតម្លៃខ្ពស់ចំពោះការបរិច្ចាគដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពីឧកញ៉ាទាំងអស់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងអំណរគុណចំពោះការបរិច្ចាគដ៏សប្បុរសដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ចំពោះកាកបាទក្រហមកម្ពុជា និងបានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ថវិកាដោយផ្ទាល់នាពេលនេះ។ ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលនាំយកថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក មកជូនកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ […]
ចាត់ការហើយ! តុលាការ សម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន ជា សារ៉ន
តុលាការខេត្តកំពត សម្រេចបង្កកប្រាក់ក្នុងធនាគារជិត ១០០គណនី និងបង្កកទ្រព្យសម្បត្តិជិត ២០០០ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តកំពត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក បានបញ្ជាក់ថា សាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន […]
ប្រមុខរដ្ឋាភិបាលកម្ពុជា ផ្តាំផ្ញើដល់ឧកញ៉ាទាំងអស់បន្តរក្សាកិត្តិស័ព្ទ និងប្រកាន់យកឥរិយាបថប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើដល់សមាគមឧកញ៉ាកម្ពុជា និងបណ្តាឧកញ៉ាទាំងអស់បន្តរក្សាកិត្តិស័ព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូដ៏ឧត្តុងឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ឲ្យសាកសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ ក្នុងការផ្តល់គោរមងារជាអ្នកឧកញ៉ា ឧកញ៉ា ដោយប្រកាន់យកឥរិយាបថប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅ The Premier […]
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជាឆ្ពោះទៅរកភាពរុងរឿង
ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់សមាគមឧកញ៉ា និងបណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយ និងកាច់ចង្កូចនាវាកម្ពុជា ឈានឆ្ពោះទៅរកភាពរុងរឿង ចូលរួមចំណែកយ៉ាងសកម្មដល់សង្គម ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអសារប្រជាពលរដ្ឋដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាក្សត្រ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ សម្តេចតេជោ ហ៊ុន សែន មានអារម្មណ៍រំភើបរីករាយ […]
