ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ។ ជំនួបនេះ ធ្វើឡើងបន្ទាប់ពីលោក ទ្រី ស៊ីថេង ជាបុគ្គលិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសម្រេចចិត្តលាឈប់ពីការងារជាហ្មថែទាំដំរី ឡាក់គី បន្ទាប់ពីបានបម្រើការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អស់រយៈពេលជិត ៣ទសវត្សកន្លងមក។ ក្រសួងកសិកម្ម បានបញ្ជាក់ថា ការលាឈប់របស់លោក […]
Tag: ឯកឧត្តម ឌិត ទីណា
រដ្ឋមន្ដ្រីកសិកម្ម លើកទឹកចិត្តឱ្យអ្នកធុរកិច្ចកូរ៉េ វិនិយោគលើការផលិតជីកសិកម្ម និងចំណីសត្វនៅកម្ពុជា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យអ្នកធុរកិច្ចកូរ៉េ សិក្សាពីការវិនិយោគលើផលិតកម្មនៅកម្ពុជាទាក់ទងនឹងជីកសិកម្ម និងចំណីសត្វ ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច មានគុណភាពខ្ពស់ និងតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយនឹងការនាំចូល។ ការលើកទឹកចិត្តនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាអំពីកាលានុវត្តភាពនៃការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យកសិកម្មកម្ពុជា រវាងឯកឧត្តម និងគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការវិនិយោគលើកសិផលមានសក្ដានុពលខ្ពស់មួយចំនួនដូចជាស្វាយ […]
ក្រសួងកសិកម្ម គ្រោងបង្កើតស្ទីកឃ័រ ទម្រង់ជាQR Code កំណត់ប្រភពកសិផលកម្ពុជា ដើម្បីបង្ការការក្លែងបន្លំនិងបង្កើនទំនុកចិត្តដល់អ្នកទិញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា QR Code ដើម្បីជួយបង្ការការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កើនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទាន។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសំណេះសំណាលជាមួយកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីក្តាប់ស្ថានភាពផលិតកម្ម ស្តាប់សំណូមពរ និងផ្តល់ការគាំទ្រចាំបាច់ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ […]
ក្រសួងកសិកម្មកម្ពុជា-ហ្វីលីពីន នឹងបង្កើនកិច្ចសហការរួមគ្នា លើកិច្ចការពារ និងអភិរក្សប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន។ ការលើកឡើរបស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម(Zoom) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី […]
រដ្ឋមន្ត្រីកសិកម្ម ពន្យល់ពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ជូនកសិករនៅខេត្តកំពង់ធំ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ […]
ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូ បានប្រមាណជាង៦៧០លានដុល្លារ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី បែបនេះ បានធ្វើឡើងនៅក្នុងពិធី“ដាក់សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី” នៅក្រុមហ៊ុនទ្រីភាព អិមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី […]
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជា ផ្តោតលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។ ការជំរុញរបស់ឯកឧត្តមដូចនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា និងសហការីសហព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន […]

