ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហើបឲ្យដឹងថា កម្ពុជាទិញយន្តហោះប្រភេទ Boeing 737MAX 8 ចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយខែសីហា ឆ្នាំ២០២៥នេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ ប៉ុន្តែយន្តហោះដែលកម្ពុជា កម្មង់ទិញនេះ នៅឆ្នាំ២០៣១ ទើបបានមកដល់កម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការកម្ពុជា និងអាមេរិក នាថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះ […]
Tag: ឯកឧត្តម ស៊ុន ចាន់ថុល
CDC ប្រាប់ក្រុមអ្នកធុរកិច្ចម៉ាឡេស៊ី ពីចំណុចពិសេសរបស់កម្ពុជា ដែលជាទីតាំងគួរដាក់ទុនវិនិយោគ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល […]
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឱ្យចេះចាប់ឱកាសពី Gumball 3000 ដើម្បីទាក់ចិត្តអ្នកទេសចរចង់មកកម្ពុជាម្តងហើយម្តងទៀត
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នាល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប។ ថ្លែងក្នុងសុន្ទរកថានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គណៈប្រតិភូ […]
កម្ពុជា ស្វែងរកការវិនិយោគបន្ថែមពីពិព័រណ៍អន្តរជាតិចិន លើកទី២៤
តាមរយៈ“ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” លើកទី២៤ ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីគោលបំណងរបស់កម្ពុជា ដែលកំពុងស្វែងរកមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងសុន្ទរកថាគន្លឹះក្នុងពិធិបើក «ពិព័រណ៍អន្តរជាតិចិនលើកទី២៤ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហោះទៅគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប ១០ថ្ងៃ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចគោះទ្វារវិនិយោគ នៅសហភាពអឺរ៉ុប ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ។ បេសកកម្មនេះក្នុងគោលបំណងផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពអំពីបរិយាកាសវិនិយោគក៏ដូចជាកាលានុវត្តភាពធុរកិច្ចជូនធុរជន និងវិនិយោគិនដែលមានសក្តានុពលក៏ដូចជាមានចំណាប់អារម្មណ៍ក្នុងការមកវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ត្រូវបានសមាគមឧកញ៉ាកម្ពុជាចាត់តាំង ដើម្បីដឹកនាំប្រតិភូសមាគមដែលមានសមាសភាពដូចជា អ្នកឧកញ៉ា គួន ធីតា និងឧកញ៉ា […]
មន្ទីរពេទ្យតេជោសែនកោះធំ តម្លៃ១០លានដុល្លារត្រៀមបើកដំណើរការហើយ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យកោះធំ ជាមួយសប្បុរសជន និងភាគីពាក់ព័ន្ធ
រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ចាត់ភារកិច្ចឲ្យឯកឧត្តម ស៊ុន ចាន់ថុល ទទួលបន្ទុកជួយលើការងារទាក់ទាញការវិនិយោគឯកជន…
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបែងចែកការងារ និងចាត់ភារកិច្ចឲ្យឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុកជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ជួយនាយករដ្ឋមន្ត្រី លើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕ អត្ថបទ៖ អក្ខរា
ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរខេត្ត នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។
រំភើប! ឯកឧត្តម ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះជូនតន្ត្រីករពិការមួយរូប ដែលសម្តែងបទចម្រៀង “មានដង្ហើម មានសង្ឃឹម”
ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារក្នុងក្រុងសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅសួរសុខទុក្ខ លោក ប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង។ លោកត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង នៅក្នុងពិធីបើកកម្មវិធីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរ លោក […]
ក្រសួងសារធារណការ ប្រគល់ថវិកា៨០០លានរៀលពីការលក់លេខពិសេសផ្ទាល់ខ្លួន ដល់មន្ទីរពេទ្យធំៗចំនួន២
ថវិកាចំនួន ៨០០លានរៀល ដែលក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានពីការប្រារព្វពិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ត្រូវបានផ្ដល់ជូនរួចរាល់ដល់មន្ទីរពេទ្យធំៗចំនួន២ គឺមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។ កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមន្ទីពេទ្យទាំងពីរ។
