ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧ នៅព្រឹកថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥។ តាំងពីពេលកើតហេតុមក ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងមានវត្តមាននៅមន្ទីរពេទ្យដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះ។ […]
