លិខិតចំហ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ លើកហេតុផលជាសារវន្តចំនួន៥ ដើម្បីជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃគឺជាអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន 

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតចំហមួយទៅកាន់សហគមន៍អន្តរជាតិជុំវិញជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលបង្ហាញយ៉ាងច្បាស់ពីចេតនាពិតប្រាកដរបស់ប្រទេសថៃ ជាអ្នកឈ្លានពានកម្ពុជា។ សំណេរលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ សរសេរជា៣ភាសាគឺភាសាខ្មែរភាសាអង់គ្លេសនិងភាសាបារាំងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖  លិខិតចំហ… -អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃកម្ពុជា តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនេះ មិនមែនជាឧបទ្ទវហេតុមួយចៃដន្យ, […]

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ បើសិនជាបទឈប់បាញ់ត្រូវរំលាយ អ្នកបង្កហេតុនេះនឹងមិនអាចជាអ្នកណាផ្សេងក្រៅតែពីថៃ

នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៥ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថា បើសិនជាបទឈប់បាញ់ត្រូវរំលាយ, អ្នកបង្កហេតុនេះនឹងមិនអាចជាអ្នកណាផ្សេងក្រៅតែពីថៃ។ នេះជាការពិត១០០ភាគរយ។ ប្រវត្តិសាស្ត្រ, ឡូស៊ីកយោធា, និងរចនាសម្ព័ន្ធនៃអំណាច សុទ្ធសឹងជាអំណះអំណាងប្រកែកមិនបាន។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ គូសរំលេចថា ចុងក្រោយនេះ, សង្គ្រាម៥ថ្ងៃ(២៤-២៨កក្កដា២០២៥)រវាងកម្ពុជា និងថៃ មិនមែនកើតចេញមកពីការមិនយល់គ្នានោះទេ។ […]

5
Promotion