លំហាត់សមយុទ្ធកងទ័ព៣ប្រទេស រួមមាន កម្ពុជា ឡាវ វៀតណាម ក្រោមប្រធានបទ “ប្រតិបត្តិការ ជួយសង្គ្រោះគ្រោះមហន្តរាយបាក់រលំអាគារ” បានបិទបញ្ចប់ហើយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទលំហាត់សមយុទ្ធរួមគ្នា បានធ្វើឡើងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ , ឯកឧត្តម […]
Tag: កងទ័ព
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ហ្វីលីពីន បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត
ក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ បានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។ ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ […]
អ្នកនាំពាក្យយោធភូមិភាគទី៤ កងទ័ពជើងគោក បំភ្លឺករណីមន្ត្រីយោធិនមួយរូប ញុះញង់បង្កើតបញ្ហាវាយប្រហារទៅលើអង្គភាព
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង អ្នកនាំពាក្យយោធភូមិភាគទី៤ កងទ័ពជើងគោក ធ្វើសេចក្តីបំភ្លឺករណី វាយប្រហារចោទប្រកាន់មេបញ្ជាការអង្គភាពគ្រប់គ្រងសព្វាវុធតាមបណ្តាញសង្គមថា យោងតាមការផ្សាយផ្ទាល់(Live) របស់បណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Gidi Jing ក្នុងគោលបំណងវាយប្រហារទៅលើមេបញ្ជាការអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងមានខ្លឹមសារមួយចំនួនប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរកងទ័ព ជាពិសេសលាក់ការណ៍របស់អង្គភាព។ ស្របតាមសកម្មភាពខាងលើនេះ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានកំណត់មុខសញ្ញា និងបញ្ជាក់ជូនសាធារណៈជនថា ហ្វេសប៊ុកខាងលើជារបស់ អនុសេនីយ៍ត្រី រ័ត្ន […]
បំភ្លឺ «មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់….និងសូមប្រគល់ដីនេះជូនកងទ័ពវិញ»
រដ្ឋបាលខេត្តកោះកុង ចេញសេចក្តីបំភ្លឺព័ត៌មានករណី វីដេអូររបស់បុគ្គលជាទាហាន ឈោ្មះ ជា ម៉ៅ បាននិយាយថា «មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់….និងសូមប្រគល់ដីនេះជូនកង ទ័ពវិញ»។ រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ២០២៤ គេហទំព័រហ្វេសប៊ុក រាជសីហ៍ឦសាន.RSE-News បានផ្សព្វផ្សាយវីដេអូរ ដោយភ្ជាប់នឹងសំណេរថា “ឈឺចាប់ណាស់ហើយ ខំការពារជាតិរាប់ឆ្នាំ ចុងក្រោយសូម្បីតែដីខ្លួនឯងការពារសឹងតែមិនបាន ដំបូងថាដីរដ្ឋ បើ រដ្ឋមែនវាមិនអីទេ តែចុងក្រោយក្លាយជាប្លង់រឹងរបស់អ្នកដទៃទៅវិញ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសទៅកាន់កងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់កងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព។ សម្តេចធិបតីបានថ្លែងថា […]
ប្រមុខរាជរដ្ឋាភិបាល ណែនាំដល់កងទ័ពត្រៀមវិធានការទប់ស្កាត់មហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញសារលិខិតជូនពរ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើត បញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នេះ។ នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន […]
អាជ្ញាធរខេត្តសៀមរាប ប្រកាសពីការចល័តទ័ពអាកាស និងបាញ់គ្រាប់ពិត ក្នុងថ្ងៃហ្វឹកហ្វឺនជុំវិញទីលានភ្នំខ្យង ពីថ្ងៃទី១០-១៤ ខែមករានេះ
រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ និងប្រកបរបររកទទួលទានផ្សេងៗ នៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧) ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ថា បញ្ជាការដ្ឋានការពារអាកាស ធ្វើការចាត់តាំងចល័តទ័ពពីសាលាការពារអាកាសពី ឃុំស្រែណូយ ស្រុកវ៉ារិន ទៅធ្វើលំហាត់បាញ់គ្រាប់ពិតនៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧) ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នាពេលខាងមុខ។ ដើម្បីឱ្យសកម្មភាពហ្វឹកហ្វឺនខាងលើទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានឹងប្រើយុទ្ធសាស្ត្រ «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺដូចអាណត្តិមុនៗដែរ នឹងផ្តោតសំខាន់លើការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាក។ យើងនឹងប្រើប្រាស់នូវយុទ្ធសាស្រ្ត «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»។ ដូច្នេះឈរលើយុទ្ធសាស្ត្រនេះ អ្វីៗទាំងអស់នឹងពឹងផ្អែកលើសមត្ថភាពការពារជាតិរបស់យើង ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្មកងទ័ព ជាពិសេសសមត្ថភាពក្នុងការពារខ្លួន និងឆ្លើយតបទាន់ពេលវេលា។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា បញ្ជាការដ្ឋានទ័ពពិសេស នឹងនៅតែដើរតួនាទីសំខាន់នៅក្នុងវិស័យការពារជាតិ ហើយរាជរដ្ឋាភិបាលនឹងកាន់តែពង្រឹងទ័ពពិសេសឲ្យកាន់តែប្រសើរឡើង និងកាន់តែខ្លាំងក្លារឹងមាំ។ […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឧបត្ថម្ភម៉ាស់ និងអាវ PPE ដល់កងទ័ពជើងគោក
ម៉ាសចំនួន ៩៦៧.៥០០ម៉ាស និងអាវPPEចំនួន ៣៧.៥០០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ឧត្តបត្ថម្ភដល់មន្ទីរពេទ្យយោធភូមិភាគទាំង៦ , គិលានដ្ឋានកងពលធំអន្តរាគមន៍ ,កងពលតូចអន្តរាគមន៏ បញ្ជាការដ្ឋានទាំង៦ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។ ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បានឲ្យដឹងថា ម៉ាសចំនួន […]
មេបញ្ជាការ៖ នាយទាហាន ពលទាហានទាំងអស់ ត្រូវតែបន្តការពារដាច់ខាតរាជរដ្ឋាភិបាល នីតិកាលទី៧
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាព ក្នុងពីធីបិទវគ្គប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ និងវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅហ្នឹងកន្លែង វរសេនាតូចថ្មើរជើងលេខ៥១៣,៥១៤ចំនួន ៣វគ្គ ដែលមានសិក្ខាកាមសរុប ចំនួន ៣០០នាក់ មកពីអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ វរសេនាតូចថ្មើរជើងលេខ៥១៤ និងអង្គភាពចំណុះទីបញ្ជាការ កងពល ដែលស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ […]
