បញ្ជាការដ្ឋានទ័ពពិសេសបានដំណើការហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្ម៉ង់ដូជំនាន់១២ ទប់ស្កាត់បាតុកម្ម និងកុបកម្មរបស់បញ្ចាការដ្ឋានទ័ពពិសេសនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នៅបញ្ជាការដ្ឋានទ័ពពិសេសក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស។ ថ្លែងនូវក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឧត្តមសេនីយ៍ឯក ចាប ភក្តី ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងនូវការលើកសរសើរចំពោះថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើង គោក ដែលរយៈពេលកន្លងមកបានសហការគ្នាយ៉ាងល្អ កសាងអង្គភាពផង ការពារ បូរណៈភាពទឹកដី ការពារសុខសន្តិភាព […]