CMAC៖ ទិសខេត្តឧត្តរមានជ័យ ត្រូវបានយោធាថៃទម្លាក់គ្រាប់បែកពីយន្តហោះ​ចំនួន ១.៥៤៩គ្រាប់

បេីផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ​ ការទម្លាក់គ្រាប់បែកពីយន្តហោះ​មានចំនួន១.៥៤៩គ្រាប់។​ អង្គភាពCMAC កំពុងដំណេីរការស្រាវជ្រាវ​ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក​ និងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ​  ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។  នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ កាលពីថ្ងៃអាទិត្យ​ ទី១០​ ខែសីហា​ ឆ្នាំ២០២៥ន នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ មានមន្ត្រីអនុពន្ធ័យោធា​ចំនួន១៤រូប​ ជាតំណាងមកពីប្រទេសចំនួន៩​ រួមមានអូស្ត្រាលី​ កាណាដា​ អង់គ្លេស​ […]

បណ្តាអង្គទូត និងភ្នាក់ងារបរទេសជិត ៣០ស្ថាប័ន បន្តចុះពិនិត្យជំរុំជនភៀសសឹករបស់ពលរដ្ឋខ្មែរ ដែលជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ

គណៈប្រតិភូជិត ៣០ស្ថាប័ន រួមមាន អង្គទូតជាង ១០ប្រទេស ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត»

សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាគន្លឹះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានសរសេររៀបរាប់ថា៖ «សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ) ÷ ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ ៣ចំណុច ក្រោយជំនួបចរចាលើបទឈប់បាញ់រវាងកម្ពុជា-ថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងសម្តេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី អរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។សម្តេចក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ទន្ទឹមនេះ សម្តេចក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕

អាជ្ញាធរមីន ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ចេញអាជ្ញាធរមីនថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយោធាថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។ តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្ក ការគំរាមកំហែងចំពោះប្រជាជន […]

អគ្គនាយកស៊ីម៉ាក់៖ បើជាគ្រាប់មីនថ្មី នោះទាហានសៀម អាចដាច់ជេីងទាំង២​ ឬក៏ស្លាប់តែម្តង​

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៣ ខែកក្កដា បានបញ្ជាក់បន្ថែមជុំវិញករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដីគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តមបានលើកឡើងថា​ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិ​នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២៥ ស្តីពី”ការបដិសេដការចោទប្រកាន់ថា​កម្ពុជាប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស”និងបានបញ្ជាក់ច្បាស់ថា​ ករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដីគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា​ កាលពីថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៥។ បេីផ្អែកលេីស្ថានភាពជាក់ស្តែងឃេីញថា៖-​ ករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ​ BS/CMAA/16808 ស្ថិតក្នុងភូមិ​តេជោមរកត ឃុំ​មរកត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡេីយទេ។-​ […]

អ្នកស្រាវជ្រាវគោលនយោបាយ៖ ថៃប្រើល្បិចបន្លំភ្នែកអន្តរជាតិគ្រប់សម័យកាល

លោកបណ្ឌិត ស៊ឺន សំ អ្នកស្រាវជ្រាវគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃប្រើល្បិចបន្លំភ្នែកអន្តរជាតិគ្រប់សម័យកាល។ តាមរយៈសំណេរអត្ថបទស្រាវជ្រាវរបស់លោកបណ្ឌិត ផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានរៀបរាប់ដូចតទៅ៖ ការចោទប្រកាន់របស់ប្រទេសថៃទៅលើកម្ពុជាថាបានប្រើប្រាស់មីនដែលផលិតនៅរុស្ស៊ីគឺជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលឆ្លុះបញ្ចាំងពីភាពតានតឹងនយោបាយ និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ការចោទប្រកាន់នេះមិនត្រឹមតែជាបញ្ហាបច្ចេកទេសទាក់ទងនឹងប្រភពនៃអាវុធ (មីន) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃហេតុផលភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រដែលអាចបម្រើផលប្រយោជន៍ផ្សេងៗ។ ១. បរិបទប្រវត្តិសាស្ត្រនៃមីននៅកម្ពុជា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងជម្លោះអន្តរជាតិជាច្រើនទសវត្សរ៍ ជាពិសេសរវាងឆ្នាំ១៩៧៩ ដល់ […]

ដាក់ចំៗ! បណ្ឌិត គិន ភា ចោទសួរហេតុអីថៃលួចបង្កប់មីនខ្លួនឯង​ដើរជាន់ខ្លួនឯងដោយប្រើប្រាស់មីនរុស្ស៊ី មិនមែនមីនចិន ឬមីនអាម៉េរិក? ជាតិសាសន៍មួយនេះល្បិចមហាល្បិច

ក្រោយហេតុការណ៍ថ្ងៃទី១៦ ខែកក្កដា​ថ្មីៗនេះ​ នៅតំបន់មុំ៣ ភាគីថៃបានយកលេសទាហានខ្លួនដើរជាន់មីន មកដាក់ការចោទប្រកាន់លើកម្ពុជាទាំងងងើល ហើយឡាំប៉ាថា កម្ពុជាបានលួចបង្កប់មីនថ្មីនៅក្នុងដីរបស់ខ្លួន។ ជុំវិញរឿងនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទសួរថា ហេតុអីថៃលួចបង្កប់មីនខ្លួនឯងដើរជាន់ខ្លួនឯងដោយប្រើប្រាស់មីនរុស្ស៊ី មិនមែនមីនចិន ឬមីនអាម៉េរិក? ពីព្រោះគេចង់បំផ្លាញយើង២ត្រួត និងល្បិចសាច់កម្មមួយ៖ ទី១ គេបំភ្លៃយើងរឿងរំលោភសន្ធិសញ្ញាក្រុងអូតាវ៉ា និងទី២ គេភ្ជាប់យើងរឿងមីនទៅនឹងរុស្ស៊ីក្នុងសេណារីយោភូមិសាស្ត្រនយោបាយ និងទី៣ ល្បិចសាច់កម្មដើម្បីយកលេសឈូសឆាយផ្លូវចូលកៀកដីខ្មែរស្រួលចល័តទ័ពនិងសព្វាវុធ។ […]

ឯកឧត្តម គី តិច៖ ថៃបានវង្វេងប្រវត្តិសាស្ត្រ វង្វេងដែនដី ឥឡូវថែមទាំងវង្វេងដែនយុត្តាធិការផ្លូវច្បាប់ទៀត!

ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានលើកឡើងថា ថៃបានវង្វេងប្រវត្តិសាស្ត្រ វង្វេងដែនដី ឥឡូវថែមទាំងវង្វេងដែនយុត្តាធិការផ្លូវច្បាប់ទៀត ! លើកឡើងលើបណ្តាញសង្គម ឯកឧត្តមបានបញ្ជាក់ថា ដើម្បីបិទបាំងអំពើអាក្រក់ និងវិបត្តិផ្ទៃក្នុងរបស់ខ្លួន ថៃបានបន្តលាបពណ៌ប្រឌិតបំពានលើកម្ពុជា តាមគ្រប់រូបភាព ។ ក្នុងគំនិតអគតិ និងចេតនាទុច្ចរិតធ្ងន់ធ្ងរ ថៃបានបង្កើតជាបណ្តឹងប្តឹងឥស្សរជនកំពូល និងមានអភ័យឯកសិទ្ធិនៃរដ្ឋអធិបតយ្យមួយ នៅតុលាការក្នុងប្រទេសរបស់ខ្លួន ព្រមទាំងប្រឌិតអង្គហេតុ […]

សំណួរបែបទះកំផ្លៀង! សម្ដេចតេជោ ហ៊ុន សែន សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុសធ្វើឱ្យបាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃ ទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីសុំចរចា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចោទសួរបែបទះកំផ្លៀងទៅកាន់លោក phumtham wechayachai  នាយករដ្ឋមន្ត្រីថៃស្ដីទីថាតើលោកលេបថ្នាំខុសបណ្ដាលឱ្យបាត់ការចងចាំមែនទេ ទើបហ៊ាននិយាយពាក្យថា ហ៊ុន សែន អត់តម្លៃ ទាំងដែលកាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ធ្លាប់រងចាំសម្ដេចរយៈពេលជាង៤ម៉ោង ដើម្បីសុំចរចាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលនាយករដ្ឋមន្ត្រីព្យូរតំណែងផែថងថានកាន់តំណែង។  សម្ដេចតេជោ ហ៊ុន សែន ចោទសួរបែបទះកំផ្លៀងដូច្នេះ  នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា […]