អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេទទួលស្គាល់ថា ជាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ត្រូវបានក្រុមចលនាមាតាធម្មជាតិ ចោទប្រកាន់ថា បានគេចវេសមិនដោះស្រាយពីផលប៉ះពាល់នៃកាកសំណល់ដែលចេញពីរោងចក្រចម្រាញ់ប្រេងដូង MTSI ។ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឆ្លើយតបចំពោះការចោទប្រកាន់នេះ និងបានចាត់ទុកក្រុមចលនាមាតាធម្មជាតិ ជាខ្មោចព្រាយបីសាច ដែលតែងតែតាមព្យាបាទលោកគ្រប់កាលៈទេសៈ។ តាមសំណេរលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានរៀបរាប់ថា៖ “អ្នកមិនមានគោលដៅច្បាស់លាស់ដូចជាខ្មោចព្រាយបីសាច […]
Tag: កសិកម្ម
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិសារអាហារពេលព្រឹកជាមួយមហាសេដ្ឋីកសិកម្ម ពិភាក្សាលើការផលិតជីធម្មជាតិលក់ឲ្យកសិករតម្លៃទាបជាងជីនាំចូល
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយអ្នកឧកញ៉ាមហាសេដ្ឋីកសិកម្ម ម៉ុង ឬទ្ធី លើការផលិតជីធម្មជាតិលក់ឱ្យកសិករខ្មែរ ក្នុងតម្លៃទាបជាងជីដែលនាំចូលពីប្រទេសជិតខាង។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សរសេរលើទំព័រហ្វេសប៊ុកឲ្យដឹងថា៖ “នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតីបានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារពេលព្រឹកពិភាក្សាលេីវិស័យផលិតជីសរីរាង្គ(ជីធម្មជាតិ) ដេីម្បីលក់ចែកជូនប្រជាកសិករយេីងក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស និងជួយជំរុញពង្រីកវិស័យទេសចរណ៍ធម្មជាតិអោយកាន់តែច្រើនបន្ថែមទៀត។ ក្រោយពីបានជួបពិភាក្សារយៈពេលមួយម៉ោងដប់ប្រាំនាទីរួចមក ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត ចំពោះសម្តេចធិបតីឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុត ស្ទើរតែគ្រប់ពាក្យទាំងអស់សម្តេចគិតគូរតែពីផលប្រយោជន៍ជាតិ […]
រដ្ឋមន្ដ្រី ៣រូប ពួតដៃគ្នាជំរុញសហគមន៍កសិកម្មទំនេីប សហគមន៍កសិករប្រេីប្រាស់ទឹក និងភូមិគំរូ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការសម្របសម្រួលអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនេីប សហគមន៍កសិករប្រេីប្រាស់ទឹកនិងភូមិគំរូ។ នៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹកនិងឧតុនិយមនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត មោទនភាព ដែលឃើញវត្តមានផលិតផលខ្មែរកាន់តែច្រើនលើទីផ្សារពិភពលោក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ពេលនេះយើងអាចនិយាយដោយមោទនភាព ដែលមានផលិតផលរបស់ខ្មែរលើទីផ្សារពិភពលោក សម្តេចធិបតីចាត់ទុកវត្តមានផលិតផលរបស់ខ្មែរលើទីផ្សារនៃបណ្តាប្រទេសនានា គឺបង្ហាញពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងដោយជោគជ័យរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះទេ។ សម្តេចធិបតីបានថ្លែងថា ដីកសិកម្មមិនរីកទេ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមហ៊ុនអាមេរិក ដែលចង់វិនិយោគលើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញានេះ បានជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅតែបន្តដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តគាំទ្រផ្តល់ការបោះឆ្នោតឲ្យបន្តដឹកនាំប្រទេស នោះគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត ជាពិសេសដីស្រែជាលក្ខណៈគ្រួសារ។ សម្តេចធិបតីបានប្រកាសបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម […]
អ្នកនាំពាក្យ៖ ទីផ្សារកសិផលក្នុងស្រុក ត្រូវបានគេយកមកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រតិកម្មចំពោះការយកទីផ្សារបន្លែផ្លែឈើ មកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល ដើម្បីតែទាក់ទាញការចាប់អារម្មណ៍ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងថ្មីៗនេះ មានផេកហ្វេសប៊ុកយករឿងទីផ្សារផ្លែឪឡឹកក្នុងស្រុក ជារូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន។ អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី១៥ ខែឧសភានេះ បានលើកឡើងថា ទង្វើបែបនេះមិនបានជួយដល់វិស័យកសិកម្មនោះទេ។ លោកថា ការយករូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន គ្រាន់តែដើម្បីឱ្យគេLikes គេShares […]
សម្តេចធិបតី ហ៊ុន ម៉ាណែ៖ រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងខំប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ទោះយ៉ាងណារាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់ថវិកា ១០០លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល។ សម្តេចធិបតី បានថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ត្រូវបានរាជរដ្ឋាភិបាចេញអនុក្រឹត្យបង្កើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០០០ ដោយកំណត់ថ្ងៃទី៤ ខែមីនា ជារៀងរាល់ឆ្នាំ។ ការបង្កើតទិវានេះ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមធ្វើហត្ថពលកម្មដោយស្ម័គ្រចិត្តលើការងារធារាសាស្ត្រ។ ទិសដៅនៃទិវានេះ ជាសកម្មភាពប្រជាពលរដ្ឋពេញវ័ញគ្រប់រូប ដែលអាចចូលរួមដោយស្ម័គ្រចិត្ត […]
ជប៉ុន ចង់បង្កើតសាលាកសិកម្មក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង
គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ស៊ឺស៊ឺមី តៃ (Susumu Tai) កុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៦ក្រុមហ៊ុន បានជួបពិភាក្សាជាមួយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមស៊ឺស៊ីមិ […]
